នៅទីបំផុតឥណ្ឌា ចាប់ផ្តើមបើកដំណើរការរោងកុនឡើងវិញ ក្រោយផ្អាកអស់ពេលជាង ១ ឆ្នាំ

អន្តរជាតិ

រោងកុន នៅក្នុងទីក្រុងកម្សាន្ត Mumbai របស់ប្រទេសឥណ្ឌា បានបើកដំណើរការឡើងវិញហើយ កាលពីថ្ងៃសុក្រ ទី២២ សប្តាហ៍មុន បន្ទាប់ពីបិទអស់រយ:ពេលជាង ១៨ ខែ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
asean: ASEAN downgrades Myanmar presence in summit in major rebuke - Times  of India

ទោះជាយ៉ាងណា រោងកុនទាំងនោះ ត្រូវបានកំណត់ឲ្យដាក់អ្នកទស្សនាត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ដោយស្របតាមការណែនាំរបស់រដ្ឋាភិបាល ដែលបានចេញផ្សាយកាលពីខែមុន ប៉ុន្តែវាពិបាកក្នុងការទាក់ទាញសាធារណ:ជនឲ្យវិលត្រលប់មកទស្សនាវិញ ដោយសារតែនៅមានក្តីព្រួយបារម្ភចំពោះជំងឺរាតត្បាតនេះ ខណៈខ្សែភាពយន្តដែលកំពុងចាក់បញ្ចាំងភាគច្រើន ក៏មានទស្សនិកជនតិចជាងមុនផងដែរ ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ BookMyShow ។

ដើម្បីកាត់បន្ថយហានិភ័យចំពោះមេរោគនេះ ដោយខាងរោងគុន បានកំណត់ថា មានតែអ្នកមានប័ណ្ណចាក់វ៉ាក់សាំង ឬអ្នកដែលទទួលបានសារ សុវត្ថិភាព នៅលើកម្មវិធីសុខភាព ដែលគ្រប់គ្រងដោយរដ្ឋប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យចូលក្នុងរោងកុន ។ ក្រៅពីនោះក៏មានការត្រួតពិនិត្យទៅលើកម្តៅខ្លួន និងពាក់របាំងមុខ ស្របពេលអាហារ ឬភេសជ្ជ:ណាមួយ មិនត្រូវបានអនុញ្ញាតឲ្យយកចូលខាងក្នុងរោងកុននោះឡើយ ។

ហើយនៅក្នុងពេលជាមួយគ្នានោះ រោងកុននៅកន្លែងផ្សេងទៀត នៅក្នុងប្រទេស ក៏បានដាក់ឲ្យបើកដំណើរការឡើងវិញរួចហើយផងដែរ ។

សូមបញ្ជាក់ផងដែរថា Mumbai គឺជាទីក្រុងមួយ ដែលទទួលរងផលប៉ះពាល់យយ៉ាងធ្ងន់ធ្ងរបំផុត ដោយសារជំងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែយ៉ាងណា ឥឡូវនេះអាជីវកម្មជាច្រើន បានចាប់ផ្តើមបើកដំណើរការឡើងវិញជាបណ្តើរៗហើយ បន្ទាប់ពីមានការថយចុះច្រើន ទាំងករណីឆ្លងថ្មី និងស្លាប់ ៕

ប្រភព: CNA