តារាចម្រៀង ករុណា ពេជ្រ ចំណាយបុណ្យសពឳពុក អស់ជិត ១០ ម៉ឺនដុល្លារ

កម្សាន្ត
286 Shares

ក្រោយដំណឹងមរណៈភាពរបស់ឳពុកតារាចម្រៀង ករុណា ពេជ្រ បានធ្វើអោយអ្នកគាំទ្រចូលរួមរំលែកទុក្ខ និង សោកស្តាយការបាត់បង់ដ៏ធំមួយនេះ ខណៈដែលលោកឳពុក របស់ករុណា ពេជ្រ បានឈឺជំងឺដាច់សរសៃឈាមខួរក្បាលអស់រយៈពេលជាច្រើនឆ្នាំ។

បន្ទាប់ពីមើលថែលោកឳពុក ជាច្រើនឆ្នាំដោយជំងឺប្រចាំកាយ ករុណា ពេជ្រ ក៏បានរៀបចំពិធីបុណ្យសព លោកឳពុកបានល្អនិងមើលទៅពិតជាអធិកអធមនិងជាការជូនដំណើរចុងក្រោយរបស់លោក។

បើតាមប្រភពស្និទ្ធបានបង្ហើបប្រាប់ថា ពិធីបុណ្យសព ឳពុករបស់ករុណា ពេជ្រ គ្រាន់តែចំណាយ ខ្ទង់ជិត១០ម៉ឺនដុល្លារ សរុប ទាំងថ្ងៃបុណ្យសព និងបុណ្យ៧ថ្ងៃ។ ប្រភពបង្ហាញថា មូលហេតុដែលចំណាយច្រើនបែបនេះ គឺបុណ្យ បានដម្កល់សព រហូតដល់ ៥យប់៦ថ្ងៃ និងមានធ្វើពិធី តាមប្រពៃណី ខ្មែរ និង ប្រពៃណីចិន អីចឹងហើយបានចំណាយច្រើនបែបនេះ។

ករុណា ពេជ្រ បានប្រាប់ថា ទោះកន្លងមកត្រូវ មើលថែឳពុកម្នាក់ឯង និងចំណាយច្រើនបែបណា ក៏មិនដែលត្អូញត្អែរដែរ ព្រោះតែចង់មានឳពុកនៅក្បែរ ថ្វីត្បិតគាត់បានក្លាយជាមនុស្សរុក្ខជាតិ អស់ពេលជាច្រើនឆ្នាំ។

លោកបន្តថា «ដូច្នេះហើយ ទោះជាវេលាចុងក្រោយរបស់ គាត់ក៏ត្រូវបំពេញអោយល្អ ព្រោះនោះជាវេលាចុងក្រោយរបស់គាត់» លោកថា ពិធី ដង្ហែរសព គឺធ្វើតាមប្រពៃណីខ្មែរសុទ្ធសាធ គឺមានក្បួនឡាន ដែលរចនាឡើង បែបខ្មែរ ហែរជាក្បួន និង ចំណែកភ្លេងពិណពាទ្យ គឺមានវង់ភ្លេងលេង ដូច្នេះហើយគឺការចំណាយអស់ច្រើនបន្តិចមែន៕

តារាចម្រៀង ករុណា ពេជ្រ ចំណាយបុណ្យសពឳពុក អស់ជិត ១០ ម៉ឺនដុល្លារ
286 Shares