iPhone 13 បំបែក​កំណត់ត្រា​ថ្មី​ គ្រាន់តែដាក់លក់មួយ​ថ្ងៃដំបូងនៅវៀតណាម

អន្តរជាតិ

អាច​និយាយ​ថា ទូរស័ព្ទ​ទំនើប​ iPhone 13 បាន​ប្រកាស​ជា​ផ្លូវការ​ដោយ​ក្រុមហ៊ុន​ Apple កាលពី​ពាក់​កណ្ដាល​ខែកញ្ញា​កន្លង​ទៅ ខណៈ​ការ​ដាក់​លក់​ជា​ផ្លូវការ​នៅ​សហរដ្ឋអាមេរិក​គឺ​ធ្វើ​ឡើង​ក្នុង​រយៈពេល ១ សប្ដាហ៍​បន្ទាប់​ពី​ថ្ងៃ​ប្រកាស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយសារ​តម្រូវការ​អតិថិជន​ច្រើន​លើសលប់ ការ​នាំចេញ​ទំនិញ​មក​កាន់​ទីផ្សារ​តំបន់​អាស៊ី​រាង​មាន​ការ​យឺតយ៉ាវ​បន្តិច​ ជាក់ស្ដែង​វៀតណាម​ទើបនឹង​មាន​ទូរស័ព្ទ iPhone 13 ដាក់​លក់​នៅ​លើ​ទីផ្សារ​កាលពី​ថ្ងៃទី ២២ តុលា​មុន​នេះ​បន្តិច​ប៉ុណ្ណោះ។

គ្រាន់តែ​បោះ​ជំហាន​ចូល​ទីផ្សារ​វៀតណាម​ភ្លាម Apple បាន​បំបែក​កំណត់ត្រា​ថ្មី​មួយ​គឺ​លក់​ទូរស័ព្ទ​ចេញ​បាន​ច្រើន​គ្រឿង​បំផុត​សម្រាប់​ថ្ងៃដំបូង ដែល​បើគិត​ជារួម​ទូរស័ព្ទ​ប្រមាណ ១៥ ០០០ ដើម​ត្រូវបាន​លក់​ចេញ​គ្មានសល់​ត្រឹម​រយៈពេល​មួយ​ថ្ងៃ​ដំបូង។

ស្ថិតិ​ខាងលើ​នេះ​គឺ​ស៊ីដាច់​ចំនួនលក់​ iPhone 12 ដែល​ចេញ​កាលពី​ឆ្នាំមុន ខណៈ​មូលហេតុ​ដែល​ជំរុញ​ឲ្យ​ការ​លក់​មាន​ការ​ហក់​ឡើង​លឿន​បែបនេះ គឺ​អាច​និយាយ​ថា​ការ​ផ្គត់ផ្គង់​លើក​នេះ​គឺ​លឿន​ជាង​លើក​មុនៗ​ដល់​ទៅ ១ ខែ ពោល​កាលពី​ជំនាន់​ iPhone 12 វៀតណាម​ត្រូវចាំ​ដល់​ចុងខែ​វិច្ឆិកា​ទើប​មាន​ទំនិញ​លក់។

បច្ចុប្បន្ន ចំនួន​អ្នក​បញ្ជាទិញ​ iPhone 13 នៅតែ​បន្ត​កើនឡើង​នៅ​វៀតណាម ខណៈ​ទំនិញ​គឺ​អស់​ពី​ស្តុក​ស្ទើរ​គ្រប់​ហាង​លក់​ទូរស័ព្ទ​ ដូច្នេះ​គ្រប់ហាង​គឺ​តម្រូវ​ឲ្យ​អតិថិជន​ចាំបាច់​ត្រូវ​ធ្វើការ Pre-order ដើម្បី​ទទួល​បាន​ឥវ៉ាន់​នា​ពេល​ក្រោយៗ​៕

ប្រភព: vnexpress