ទឹកចិត្តល្អណាស់លោកឧកញ៉ាស្រីចន្ថនបានធ្វើរឿងទាំងនេះភ្លាមៗពេលបានជួបលោកភិនសុផល

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច
14 Shares

ដូចបងប្អូនដឹងស្រាប់ហើយថាលោកឧកញ៉ាស្រីចន្ថនជាឧកញ៉ាចិត្តធម៌ល្បីក្នុងបណ្តាញសង្គម ហើយតាមផេកផ្លូវការរបស់លោកមុននេះបន្តិចបានជួយដល់បងប្រុសភិន សុផលដែលជាអតីតកីឡាករប្រដាល់ដោយផ្តល់ការងារ កន្លែងស្នាក់នៅដល់គាត់ផងដែរ។


ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់លោកឧកញ៉ា«ថ្ងៃទី១៦.១១.២០១៩ដោយឃើញថាបងប្រុស ភិន សុផល ធ្លាប់ជាកីឡាករប្រដាល់គុនបុរាណខ្មែរដ៏ល្បីឈ្មោះមួយរូបដែរដែលបានបាត់មុខពីវិស័យប្រដាល់អស់រយៈពេលជាង ១០ឆ្នាំ ហើយបច្ចុប្បន្ន គាត់ស្ទើរតែបាត់បង់ជីវិតនៅក្នុងព្រៃក្នុងតំបន់ដាច់ស្រយាលមួយ ដោយក្តីអាណិតអាសូរចំពោះការតស៊ូរបស់គាត់កន្លងមក ទើបរូបខ្ញុំសម្រេចចិត្តថានឹងជួយទំនុកបំរុងគាត់ ដោយផ្តល់ជាកន្លែងស្នាក់នៅ មានការងារធ្វើនៅក្នុងតំបន់(ស្កាយលែន ) 7NG របស់ខ្ញុំផ្ទាល់ ថែមទាំងផ្តល់នៅម៉ូតូ ១គ្រឿង ដើម្បីជួយសម្រួលលើការលំបាករបស់គាត់…ក្នុងនោះដែរ ខ្ញុំក៏បានយល់ព្រមតាមសំណើររបស់គាត់ ធ្វើការសាងសង់អណ្តូងទឹក នៅក្នុងតំបន់ដាច់ស្រយាលនោះ ដែលមានប្រជាពលរដ្ឋរស់នៅជាង១១គ្រួសារកំពុងជួបការលំបាក ខ្វះខាតទឹកសម្រាប់ប្រើប្រាស់ »

រូបភាពពីផេកលោកឧកញ៉ា
ទឹកចិត្តល្អណាស់លោកឧកញ៉ាស្រីចន្ថនបានធ្វើរឿងទាំងនេះភ្លាមៗពេលបានជួបលោកភិនសុផល
14 Shares