រយៈពេល ៣០ឆ្នាំ ចិន ក្លាយជាប្រទេសមានពាណិជ្ជកម្ម និងវិនិយោគច្រើនជាងគេ ក្នុងអាស៊ាន

សង្គម​និង​សេដ្ឋកិច្ច

ចិន បានក្លាយជាប្រទេសមានពាណិជ្ជកម្មធំ និងវិនិយោគច្រើនជាងគេ ហើយក៏បានក្លាយជាប្រភពទី៤ នៃវិនិយោគក្នុងប្រទេសអាស៊ាន ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ។ ខណៈដែលឆ្នាំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានអបអរសាទរ និងចាត់ទុកឆ្នាំ២០២១ នេះ ជាឆ្នាំកិច្ចសហប្រតិបត្តិការការអភិវឌ្ឍដោយចីរភាពអាស៊ាន-ចិន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤ នៅថ្ងៃអង្គារ៍នេះ លោក លី ខឹជាំង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងដោយធ្វើយ៉ាងណា កសាងសម្ព័ន្ធភាព និងការនិងកិច្ចសហការលើ វិស័យសុខាភិបាល ហើយនឹងបន្តពង្រឹង និងពង្រីកសមាហរណកម្មសេដ្ឋកិច្ចជាមួយគ្នា ហើយជាពិសេសទៀត ក្នុងការលើកតម្កើងក្នុងការអភិវឌ្ឍ ដើម្បីគាំទ្រគ្នាទៅវិញទៅមក ហើយនឹងបន្តគាំទ្រលើនវានុវត្តទាំងសងខាងផងដែរ នឹងបន្តជំរុញកិច្ច សហការបៃតង។

លើសពីនេះ ភាគីចិននឹងបង្កើនចំនួនថវិកាចំនួន ១០លានដុល្លារទៀតទៅក្នុងមូលនិធិកិច្ចសហការ អាស៊ាន-ចិន ដើម្បីជំរុញការគាំទ្រដល់និស្សិតពីអាស៊ានទៅរៀននៅប្រទេសចិនសម្រាប់យុវជន។

China's foreign trade surges in Jan-Feb despite holiday and epidemic - CGTN

គួររម្លឹកថា ឆ្នាំនេះ អាស៊ាន-ចិន បានធ្វើមិត្តជាមួយគ្នាលើនយោបាយ ៣០ឆ្នាំហើយ ការធ្វើទំនាក់ទំនង ៣០ឆ្នាំ ប៉ុន្តែភាពជាដៃគូសន្ទនានេះ ២៥ឆ្នាំ ដៃគូយុទ្ធសាស្ត្រ ១៨ឆ្នាំ ។ អ្វីដែលសំខាន់ ប្រមុខរដ្ឋាភិបាលអាស៊ាន-ចិន បានឯកភាពដំឡើងភាពជាដៃគូនេះ នៅពេលដៃគូយុទ្ធសាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយក៏បានឯកភាពគ្នា នឹងមានកិច្ចប្រជុំ ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន នៅខែក្រោយ៕