តំបន់សេដ្ឋកិច្ចសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ នឹងនៅតែជាតំបន់ពាណិជ្ជកម្មបូកមួយ

សង្គម​និង​សេដ្ឋកិច្ច

ថ្នាក់ដឹកនាំអាស៊ាន បានឯកភាពបង្កើតឱ្យមានភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយមួយ រវាងអាស៊ាន និងអូស្រ្តាលី ដែលពោរពេញដោយអត្ថន័យសំខាន់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ធ្វើការជាមួយអូស្រ្តាលី ដើម្បីឱ្យភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយមានប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្នាក់ដឹកនាំអាស៊ាន បានបង្ហាញសារៈសំខាន់នៃតំបន់សេដ្ឋកិច្ចសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ (AANZFTA) និងបានប្តេជ្ញាចិត្តដើម្បីធានាថា តំបន់សេដ្ឋកិច្ចសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ (AANZFTA) នឹងនៅតែជាតំបន់ពាណិជ្ជកម្មសេរីអាស៊ានបូកមួយ ដែលគ្រប់ជ្រុងជ្រោយបំផុត និងមានគុណភាពខ្ពស់។

កិច្ចប្រជុំកំពូលនេះ បានគូសបញ្ជាក់នូវការប្តេជ្ញាចិត្តឆ្ពោះទៅកាន់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដើម្បីកាច់ចង្កូតពាណិជ្ជកម្ម តំបន់ និងជំរុញការស្តារឡើងវិញ។

បើតាមលទ្ធផលដែលផ្សព្វផ្សាយដោយក្រសួងការបរទេសបានឱ្យដឹងថា កិច្ចប្រជុំកំពូលបានកត់សម្គាល់នូវសមិទ្ធិផលប្រកបដោយអត្ថន័យនានា ដែលសម្រេចបានក្រោម ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានទទួលស្គាល់ថា កិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី លើកទី១ អាចនឹងជួយបើកទំព័រថ្មីនៃភាពជាដៃគូ ព្រមទាំងអាចជួយធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតកិច្ចសហប្រតិបត្តិការ រួមមានតាមរយៈ ការអនុវត្តផែនការសកម្មភាពអាស៊ាន-អូស្រ្តាលី (២០២០-២០២៤)៕