ប្រទេសព្រុយណេប្រគល់តំណែងប្រធានអាស៊ានឆ្នាំ២០២២ ជូនមកកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

កិច្ចប្រជុំកំពូលអាស៊ានលើកនេះ នឹងមានការប្រជុំចំនួន ១០ គឺ ប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២២ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤ កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩ និងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ថែមលើនេះ មេដឹកនាំអាស៊ានក៏នឹងមាន កិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អូស្រ្ដាលី លើកទី១ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៤ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៦ កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨ និង កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៉ី លើកទី៤ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី។ នេះបើតាមក្រសួងការបរទេសកម្ពុជា។

សូមរម្លឹកថា កិច្ចប្រជុំ​កំពូល​អាស៊ាន ឆ្នាំនេះប្រទេស​ព្រុយណេ​ធ្វើជា​ម្ចាស់ផ្ទះ​ ដោយបានចាប់ផ្តើមនៅព្រឹក​ថ្ងៃអង្គារ ​ទី២៦ ដល់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា​នេះ តាមរយៈ​ប្រព័ន្ធ​អនឡាញ។​ អ្វីដែលជាការកត់សម្គាល់គឺថា មេដឹកនាំ​ប្រទេស​សមាជិក​ទាំងអស់​បានចូលរួ​មកិច្ចប្រជុំ​ដ៏សំខាន់ប្រចាំ​តំបន់នេះ ​ប៉ុន្តែមិនវត្តមាន​ថ្នាក់ដឹកនាំ​ប្រទេសមីយ៉ាន់ម៉ា​ចូលរួមឡើយ​។

បើតាមក្រសួងការបរទេស នៅថ្ងៃទី២៨ នេះ ជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអាស៊ាន ហើយសម្តេចតេជោ ហ៊ុន សែន នឹងឡើងធ្វើបទអន្តរាគមន៍នៅក្នុងពិធីបិទអង្គប្រជុំ បន្ទាប់ពីមេដឹកនាំប្រទេសព្រុយណេប្រគល់តំណែងប្រធានអាស៊ានឆ្នាំ២០២២ ជូនមកប្រទេសកម្ពុជា៕