សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូប ដែលបានកាន់ញញួរប្រធានអាស៊ានរហូត ៣ដង

សង្គម​និង​សេដ្ឋកិច្ច

មេដឹកនាំប្រទេសព្រុយណេ នៅរសៀលថ្ងៃទី២៨ ខែតុលានេះ បានប្រគល់តំណែងប្រធានអាស៊ាន ឆ្នាំ២០២២ ជូនមកប្រទេសកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីជាអ្នកដឹកនាំបន្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើថា ការប្រជុំលើកទី៣៨ និងលើកទី៣៩ ត្រូវបានបិទបញ្ចប់ជាមួយនឹងការទទួលជាប្រធានប្តូរវេនអាស៊ានរបស់កម្ពុជា សម្រាប់ឆ្នាំ ២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ “ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូប ដែលបានកាន់ញញួរប្រធានអាស៊ានរហូត៣ដង ដែលខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ ដែលបានគាំទ្រដល់រូបខ្ញុំ ក្នុងការដឹកនាំកម្ពុជា ដែលធ្វើឱ្យខ្ញុំមានលទ្ធភាពចូលរួមក្នុងកិច្ចការតំបន់ និងអន្តរជាតិតាមរយៈអាស៊ាន”។

May be an image of 5 people, people sitting and people standing

សូមរម្លឹកថា កិច្ចប្រជុំ​កំពូល​អាស៊ាន ឆ្នាំនេះប្រទេស​ព្រុយណេ​ធ្វើជា​ម្ចាស់ផ្ទះ​ ដោយបានចាប់ផ្តើមនៅព្រឹក​ថ្ងៃអង្គារ ​ទី២៦ ដល់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា​នេះ តាមរយៈ​ប្រព័ន្ធ​អនឡាញ។​ អ្វីដែលជាការកត់សម្គាល់គឺថា មេដឹកនាំ​ប្រទេស​សមាជិក​ទាំងអស់​បានចូលរួ​មកិច្ចប្រជុំ​ដ៏សំខាន់ប្រចាំ​តំបន់នេះ ​ប៉ុន្តែមិនវត្តមាន​ថ្នាក់ដឹកនាំ​ប្រទេសមីយ៉ាន់ម៉ា​ចូលរួមឡើយ​៕