តើដឹងទេ ប្រធានទីស្នាក់ការច្រកទ្វារព្រំដែននីមួយៗ មានអាណត្តិ​ការងារ​ប៉ុន្មានឆ្នាំ?

សង្គម​និង​សេដ្ឋកិច្ច

ក្នុង​ឱកាស​ចូលរួមពិធីប្រកាស​​តែងតាំង​ប្រធាន​ច្រកទ្វារព្រំដែនអន្តរជាតិ​ថ្មី​អូរយ៉ាដាវកាលពីថ្ងៃ ២៦ តុលា ឆ្នាំ​២០២១ អភិបាល​ខេត្ត​រតនគីរី​បាន​បញ្ជាក់​ពី​អណត្តិ​ការងារ​របស់​​​ប្រធានគ្រង​គ្រង​​ច្រកទ្វារ​ព្រំដែន ដែលកំណត់​ដោយ​ក្រសួង​មហាផ្ទៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ញ៉ែម​ សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានបញ្ជាក់ថា តាមការ​កំណត់របស់​ក្រសួង​មហាផ្ទៃ​ ប្រធានទីស្នាក់ការច្រកទ្វារព្រំដែននីមួយៗ គឺមានអាណត្តិរយៈពេល២ឆ្នាំ។

ការ​កំណត់​អណត្តិ​ការងារ​នេះ​ដើម្បីធ្វើការផ្លាស់ប្ដូរបទពិសោធគ្នា និង​ជំរុញឲ្យមានការអភិវឌ្ឍន៍នៅតាមច្រកទ្វារព្រំដែន។

ខេត្ត​រតនគិរី​បាន​ប្រកាស​ផ្ទេរ​ភារកិច្ច​លោក​ កង​ សារឿន​ ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ​ ឲ្យទៅកាន់មុខតំណែងជាអភិបាលស្រុកអណ្ដូងមាស​ និង​តែងតាំងលោក​ សាយ​ ចំរេីន​ ជាប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ​វិញ៕