រដ្ឋទម្លាក់កញ្ចប់វិធានចំនួន ៩ជុំរួចមកហើយ ក្នុងការ​ទ្រទ្រង់​នូវ​សកម្មភាព​សេដ្ឋកិច្ច និង​រក្សា​ស្ថិរភាព​ប្រាក់ចំណូល​កម្មករនិយោជិត

សង្គម​និង​សេដ្ឋកិច្ច

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​អះអាងថា រាជរដ្ឋាភិបាល​ បាន​ដាក់ចេញ​នូវ​កញ្ចប់​វិធានការ​ជា​បន្តបន្ទាប់​ចំនួន ៩​ជុំ​រួចមក​ហើយ ​ក្នុងការ​ទ្រទ្រង់​នូវ​សកម្មភាព​សេដ្ឋកិច្ច និង​រក្សា​ស្ថិរភាព​ប្រាក់ចំណូលរបស់​កម្មករនិយោជិត​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
កម្មករ កម្មការិនី បង្កើនការប្រុងប្រយ័ត្នខ្ពស់  ដោយពាក់ម៉ាស់និងអនុវត្តវិធានការការពារជំងឺកូវីដ-១៩យ៉ាងខ្ជាប់ខ្ជួន -  ក្រសួងព័ត៌មាន

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ​រហូតមកដល់​ពេលនេះ ជំងឺ​កូ​វីដ​-១៩ នឹង​បន្ត​ប៉ះ​ពាល់ ស្ទើរតែ​ទូទាំង​ពិភពលោកហើយ​ត្រូវបាន​គេ​ចាត់ទុក​ជំងឺ​នេះ ​ជា​បញ្ហា​ធំ​មួយ​ដែល​ធ្វើឱ្យ​ពិភពលោក​ខ្វល់ខ្វាយ​ជាខ្លាំង ដោយសារ​វា​ធ្វើឱ្យប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស សេដ្ឋកិច្ច សុខុមាលភាព​សង្គម វិបត្តិ​ផ្លូវចិត្ត សង្គម​ជាដើម និង​បាន​បន្ត​រហូតមកដល់​ពេលនេះ​។​

បើតាមលោក​រដ្ឋមន្ត្រី​ ​សម្រាប់វិស័យ​ការងារ​ ក៏បាន​អនុវត្ត​នូវ​វិធានការ​ដោះស្រាយ​ផលប៉ះ​ពាល់របស់​និយោជក និង​កម្មករនិយោជិត រួមមាន​ការអនុញ្ញាត​ឱ្យ​រោងចក្រ សហគ្រាស​នៅក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប និង​វិស័យ​ទេសចរណ៍ តាម​គោលដៅ​ដែល​រង​ផលប៉ះពាល់ធ្ងន់ធ្ងរអាច​ព្យួរ​កិច្ចសន្យាការងារ ដោយ​កម្មករនិយោជិត​ទទួលបាន​ប្រាក់​ជំនួយ​ឧបត្ថម្ភ និង​ការបណ្តុះបណ្តាល​ជំនាញ​ទន់ ខណៈ​និយោជកក៏​ទទួលបាន​នូវ​ការអនុគ្រោះ​ចំពោះ​កាតព្វកិច្ច​មួយចំនួនដូចជា ការលើកលែង​បង់​ភាគទាន​របប​សន្តិសុខ​សង្គម​ជាដើម​។​