Facebook បន្តកើបប្រាក់ចំណេញដល់ ៩ ពាន់លានដុល្លារ បើទោះជួបរឿងអាស្រូវ

អន្តរជាតិ

ថ្មីៗនេះក្រុមហ៊ុនយក្សអាមេរិក Facebook បានប្រកាសអំពីប្រាក់ចំណេញរបស់ខ្លួន ដែលខ្ពស់ជាងការរំពឹងទុក សម្រាប់ត្រីមាសទី ៣ ឆ្នាំនេះ បើទោះបីជាពេលកន្លងមក ពួកគេបានជួបប្រឈមមុខជាមួយនឹងរឿងអាស្រូវ ជុំវិញការលេចធ្លាយឯកសារផ្ទៃក្នុង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមមួយនេះ អាចរកបានប្រាក់ចំណេញចំនួន ៩ ពាន់លានដុល្លារ ក្នុងរយ:ពេលត្រឹមតែ ៣ ខែ គិតត្រឹមខែកញ្ញា ដែលបានកើនឡើងពីចំនួន ៧,៨ លានដុល្លារ ក្នុងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ។

Facebook: 50% by'abakozi nta biro bazongera kuge - Inyarwanda.com

ទោះជាយ៉ាងណាក៏ដោយ Facebook ត្រូវបានវាយប្រហារដោយ ការអាប់ដេតទៅប្រព័ន្ធសុវត្ថិភាពឯកជនថ្មី (Privacy Update) ទៅលើប្រព័ន្ធប្រត្តិបិត្តិការ iOS 14 របស់ក្រុមហ៊ុន Apple ដែលវាបានធ្វើម្ចាស់ម៉ាកយីហោ មានភាពលំបាកខ្លាំង ក្នុងការកំណត់គោលដៅ ទៅលើការផ្សព្វផ្សាយពាណិជ្ជកម្ម ចំពោះអ្នកប្រើប្រាស់ជាក់លាក់មួយចំនួន ។

យ៉ាងណារឿងនេះ បានកើនឡើង ចំពេលមានការអះអាងក្នុងពេលថ្មីៗនេះថា អតីតបុគ្គលិករបស់ក្រុម Facebook ម្នាក់ ឈ្មោះ Frances Haugenបានធ្វើខុសសីលធម៌ ដោយអ្នកនាងបានធ្វើការទម្លាយនូវឯកសារសម្ងាត់ផ្ទៃក្នុងរបស់ក្រុមហ៊ុន ជាសារធារណ: ដោយចោទប្រកាន់ថា Facebook ខ្វល់តែពីប្រាក់ចំណេញរបស់ខ្លួន ដោយមិនគិតពីរឿងសុវត្ថិភាពអ្នកប្រើប្រាស់ឡើយ ។

មិនតែប៉ុណ្ណោះ ក៏មានរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើន បាននិយាយទៀតថា ឯកសារទាំងនេះបានបង្ហាញថា ក្រុមហ៊ុន Facebook ព្យាយាមនិយាយបង្វែងទៅលើមាតិកា ដែលផ្សព្វផ្សាយឲ្យមានការនិយាយស្តីបែបស្អប់ខ្ពើម និងការជួញដូរផ្លូវភេទ នៅខាងក្រៅសហរដ្ឋអាមេរិក ។

Mark Zuckerberg: Facebook Is Responsible for the Content on Its Platform

ប៉ុន្តែទោះជាយ៉ាងណា នាយកប្រតិបត្តិ Facebook លោក Mark Zucherburg បាននិយាយប្រាប់ទៅកាន់វិនិយោគ នៅក្នុងសន្និសីទមួយ កាលពីដើមសប្តាហ៍ថា ៖ ” អ្វីដែលយើងកំពុងឃើញ គឺជាកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ក្នុងការប្រើប្រាស់ឯកសារបែកធ្លាយក្លែងក្លាយ ដើម្បីចោទប្រកាន់មកលើក្រុមហ៊ុនរបស់យើង ” ។

ជាមួយគ្នានេះ ក្នុងរយ:ពេល ១២ ខែចុងក្រោយ គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមខ្នាតយក្សមួយនេះ បាននិយាយថា ចំនួនអ្នកប្រើប្រាស់ជាមូលដ្ឋានប្រចាំខែរបស់ខ្លួន បានកើនឡើង ៦% ក្នុងចំនួន ២,៩១ ពាន់លាននាក់ ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Facebook បានធ្វើការប្រកាសជាផ្លូវការថា នឹងផ្លាស់ប្តូរឈ្មោះ ទៅជា “ Meta” វិញ ក្នុងពេលឆាប់ៗខាងមុខ ហើយចំពោះការប្តូរឈ្មោះនេះផងដែរ គឺមានគោលបំណងធំ ក្នុងការផ្តោតទៅលើការបង្កើតប្រព័ន្ធបច្ចេកវិទ្យា ‘Metaverse’ ដែលត្រូវស្គាល់ថាជាពិភពនិម្មិត សម្រាប់ពេលអនាគត ៕

ប្រភព: BBC