ក្រុមហ៊ុន​ធំ ៣ តាម​ទិញ​​យកស្ថាប័ន​ព័ត៌មាន​ Singapore Press Holdings ក្នុង​តម្លៃ​ពាន់​លាន​ដុល្លារ​

អន្តរជាតិ
86 Shares

ថ្មីៗ​នេះ​ក្រុមហ៊ុន Temasek ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​សិង្ហបុរី បាន​ធ្វើការ​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ក្រុមហ៊ុន Cuscaden Peak និង Keppel Corp សម្រាប់​ការ​តាម​ទិញ​ស្ថាប័ន​សារព័ត៌មាន Singapore Press Holdings ​ក្នុង​តម្លៃ ៣,៣៤ ពាន់​លាន​ដុល្លារ​សិង្ហបុរី។

កន្លង​មក​ក្រុមហ៊ុន Cuscaden Peak ធ្លាប់​ដាក់​សំណើ ២,១ ដុល្លារ​សិង្ហបុរី​/ហ៊ុន​ សម្រាប់​ស្ថាប័ន​សារព័ត៌មាន​ខាងលើ ច្រើនជាង​សំណើ​ដែល Keppel ធ្លាប់ដាក់​ទៅ​កាន់ Singapore Press ជាមួយ​លក្ខខណ្ឌ​ស្មុគស្មាញ​។

ហេតុផល​ដែល​នាំ​ឲ្យ​ Keppel សម្រេច​តាម​ទិញ​ស្ថាប័ន​កាសែត Singapore Press ដែល​ជា​ស្ថាប័ន​បោះពុម្ព​ផ្សាយ​សំខាន់​បំផុត​​របស់​​រដ្ឋ គឺ​​បន្ទាប់ពី​មាន​ការ​ផ្ទេរសិទ្ធិ​គ្រប់​គ្រង​​រួមមាន​ទាំង Strait Times និង Business Times ទៅជា​ក្រុមហ៊ុន​មិន​រក​ប្រាក់​ចំណេញ​កាលពី​ខែ​ឧសភា​។

ដោយឡែក​ការជួញដូរ​ភាគហ៊ុន​នៃ​ស្ថាប័ន​សារព័ត៌មាន​ខាងលើ គឺ​ត្រូវ​បាន​ផ្អាក​កាលពី​ព្រឹក​ថ្ងៃសុក្រ ហើយ​មកទល់​ពេលនេះ​នៅមិនទាន់​មាន​ការ​បកស្រាយ​អ្វី​នៅឡើយ​ទេ ស្របពេល Keppel បាន​អះអាង​ថា នឹង​ត្រួតពិនិត្យ​នូវ​សំណើ​ជា​ទឹកប្រាក់​ទាំងអស់​របស់ Cuscaden Peak ហើយ​និង​រៀបចំ​សេចក្ដី​ប្រកាស​នៅ​ពេល​វេលា​សមស្រប​ណាមួយ៕

ប្រភព: bangkokpost

ក្រុមហ៊ុន​ធំ ៣ តាម​ទិញ​​យកស្ថាប័ន​ព័ត៌មាន​ Singapore Press Holdings ក្នុង​តម្លៃ​ពាន់​លាន​ដុល្លារ​
86 Shares