ស៊ីសាំងខ្លាំងពេក ក្រុមហ៊ុន Thai Airways គ្រោងលក់យន្តហោះ ចំនួន ៤២ គ្រឿង ដើម្បីចៀសពីការក្ស័យធន

អន្តរជាតិ
188 Shares

ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International នឹងលក់យន្តហោះរបស់ខ្លួន ចំនួន ៤២ គ្រឿង និងកាត់បន្ថយកម្លាំងពលកម្ម ជិតមួយភាគបី ដែលជាផ្នែកមួយនៃផែនការ ក្នុងការកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុន។ នេះបើតាមប្រធានគណ:កម្មាធិការរៀបចំរចនាសម្ព័ន្ធ បានប្រកាសកាលពីថ្ងៃចន្ទ ។

ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់ប្រទេសថៃមួយនេះ កំពុងប្រឈមមុខជាមួយវិបត្តិយ៉ាងធ្ងន់ធ្ងរ នៅមុនពេលមានជំងឺរាតត្បាតកូវីដ ១៩ ការដាក់ចេញនូវគោលារណ៍ថ្មី គឺដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីបង្កាពីការក្ស័យធន ។

លោក Piysvasti Amranand ដែលកំពុងដឹកនាំ កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារក្រុមហ៊ុនឡើងវិញនេះ បាននិយាយថា យន្តហោះដែលត្រូវបានលក់ គឺមានសភាពចាស់ៗទៅហើយ និងស៊ីសាំងខ្លាំង ។ លោកបានបន្ថែមទៀតថា យន្តហោះចំនួន ១៦ គ្រឿង ដែលបានជួលយកមកប្រើប្រាស់ និងត្រូវប្រគល់ឲ្យម្ចាស់ដើមគេវិញផងដែរ ។

THAI board fires president

យ៉ាងណា បន្ទាប់ពីការលក់នេះ ក្រុមហ៊ុន Thai Airways នឹងនៅសល់យន្តហោះ ចំនួន ៥៨ គ្រឿង ជាមួយ ៤ ប្រភេទផ្សេងៗគ្នា ។ ជាមួយគ្នានេះ ក្រុមហ៊ុនបានខាតបង់ប្រាក់ស្ទើតែរៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១២ មក ។

លើសពីនេះ​ លោក Piyasvasti បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន មានគម្រោងបន្ថែមជើងហោះហើរបន្ថែមទៀត ជាពិសេសនៅក្នុងតំបន់អឺរ៉ុប ក្នុងរយ:ពេលប៉ុន្មានខែខាងមុខ នៅពេលស្ថានភាពក្នុងការធ្វើដំណើរ បានធូរស្បើយឡើងវិញ ។

លោក Piyasvasti បន្ថែមទៀតថា ក្រុមហ៊ុន Thai Airways នឹងកាត់បន្ថយបុគ្គលិកពីចំនួន ២១ ៣០០ នាក់ ទៅ ១៤ ៥០០  នាក់ នៅត្រឹមខែធ្នូ ឆ្នាំ ២០២២ ខាងមុខ ។

លោកបញ្ជាក់ទៀតថា ដើម្បីជួយដល់លំហូរសាច់ប្រាក់ ក្រុមហ៊ុនអាកាសចរណ៍ នឹងបំពេញកិច្ចព្រមព្រៀងឥណទានចំនួន ២៥ ពាន់លានបាត ( ៧៤៩,១៨ លានដុល្លារ) ជាមួយស្ថាប័នហិរញ្ញវត្ថុនៅឆ្នាំក្រោយ ហើយក្រុមហ៊ុន ក៏កំពុងពិភាក្សាជាមួយរដ្ឋាភិបាល សម្រាប់ឥណទាន ២៥ ពាន់លានបាត បន្ថែមទៀតផងដែរ ៕

​ ប្រភព: CNA

ស៊ីសាំងខ្លាំងពេក ក្រុមហ៊ុន Thai Airways គ្រោងលក់យន្តហោះ ចំនួន ៤២ គ្រឿង ដើម្បីចៀសពីការក្ស័យធន
188 Shares