តារាកំប្លែងល្បីឈ្មោះច្រើនជំនាន់ លោក សង់ ស៊ីស លើកដៃសុំឲ្យជួយទិញផ្ទះក្នុងតម្លៃ ២២ម៉ឺនដុល្លារ ដើម្បីដោះបំណុល

កម្សាន្ត ទិញលក់


អតីតតារាកំប្លែងជើងចាស់ល្បីឈ្មោះរាប់ទស្សវត្សន៍ លោក សង់ ស៊ីស ប្រកាសលក់ផ្ទះបន្ទាន់ ដើម្បីយកទៅដោះបំណុលនេះគឺជារឿងដ៏គួឲ្យអាណិតនិងភ្ញាក់ផ្អើល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពច្បាស់ការមួយបង្ហើបឲ្យដឹងថា ក្រុមគ្រួសារតារាកំប្លែង សង់ សុីស កំពុងស្រក់ទឹកភ្នែកដោយសារតែជាប់បំណុលគេច្រើនពេក ហើយលោកប្រកាសសុំអោយបងប្អូនជួយទិញផ្ទះ ដើម្បីបានលុយទៅសងបំណុលគេ។

ប្រភពដដែលបញ្ជាក់ថា ក្រុមគ្រួសារលោកតា សង់ស៊ីស មានការជាប់ជំពាក់ប្រមាណជាង ១០មុឺនដុលា្លរ ខណៈផ្ទះប្រកាសលក់ពីល្វែងជាប់គ្នាមាន ៩ បន្ទប់លក់ក្នុងតម្លៃ ២២មុឺនដុលា្លរអាម៉េរិក នៅជិតផ្សារឈូកមាស។

តារាចម្រៀងអ្នកនាង សុន ស្រីពេជ្រ បានឲ្យដឹងថា មូលហេតុនៃការជំពាក់បំណុលនេះគឺដោយសារតែមួយរយៈមុននេះ គឺខ្ចីគេទៅព្យាបាលជំងឺប្អូននៅប្រទេសវៀតណាមផងនៅប្រទេសថៃផង នៅខ្មែរផង រហូតវាកើនបំណុលច្រើនបែបនេះ។

បើតាមអ្នកនាងស្ថានភាពរបស់តារាកំប្លែងលោក សង់សុីស មិនអាចនិយាយបានដូចមុនឡើយ បានត្រឹមតែញញឹមនិងស្រក់ទឹកភ្នែកតែប៉ុណ្ណោះ។

សូមជម្រាបថា ការប្រកាសលក់ផ្ទះក្នុងតម្លៃ ២២ម៉ឺនដុល្លារ គឺពួកគាត់សុំអោយបងប្អូនជួយទិញ មិនមែនលើកដៃសុំអំណោយជាលុយកកាក់ទេគឺសុំអោយបងប្អូនដែលមានថវិការច្រើនជួយទិញ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃរកចំណូលមិនបាន ហើយបើទុកយូតទៀតគឺគ្មានលទ្ធភាពសងគេទេ៕