គ្រាន់តែប្រកាស​បើក​ឡើង​វិញ ប្រជាជនវៀតណាម ៣ លាន​នាក់ ពឹងចំណូលពី​រោងចក្រ Nike

អន្តរជាតិ
0 Shares

ក្រោយ​បិទ​រោងចក្រ​ផ្អាក​ផលិត​សម្ភារៈ​កីឡា​អស់​រយៈពេល​រាប់​ខែ ក្រោយ​វៀតណាម​ជួប​វិបត្តិ​កូវីដ ១៩ ពេល​នេះ​រោងចក្រ​ជាង ២០០ កន្លែង​ដែល​ផលិត​សម្ភារៈ​កីឡា​សម្រាប់​ក្រុមហ៊ុន​ Nike ចាប់ផ្ដើម​បើក​ដំណើរការ​សារ​ជាថ្មី​ឡើងវិញ​ហើយ។

កាលពី​ពាក់កណ្ដាល​ខែ​កក្កដា​កន្លងទៅ រោងចក្រ​របស់ Nike នៅ​វៀតណាម​បាន​ផ្អាក​សង្វាក់​ផលិតកម្ម​ជិត ៨០% ដោយសារ​រដ្ឋាភិបាល​បង្ខំ​ចិត្ត​ចេញ​សេចក្ដី​ប្រកាស​បិទ​តំបន់​ដែល​ឆ្លង​ខ្លាំង​ ខណៈ​រោងចក្រ​ភាគច្រើន​គឺ​តម្រូវ​ឲ្យ​ផ្អាក​ជា​បណ្ដោះអាសន្ន។

ដោយសារ​បច្ចុប្បន្ន​ស្ថានការ​ហាក់​មាន​ភាព​ប្រសើរ​ឡើង​បន្តិច ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​រោងចក្រ​នានា​បើក​ដំណើរការ​ធម្មតា ស្របពេល​បញ្ហា​ចំបង​ដែល​ពួកគេ​ត្រូវ​ជួប​ប្រទះ គឺ​កង្វះខាត​កម្លាំង​ពលកម្ម។

ប្រជាជន​ប្រមាណ ៣ លាន​នាក់​នៅ​វៀតណាម រក​ចំណូល​បាន​ដោយសារ​ការងារ​នៅ​រោងចក្រ​ផលិត​ស្បែកជើង​មួយនេះ ខណៈ​អាជ្ញាធរ​មូលដ្ឋាន​កំពុង​ដុតដៃដុតជើង​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ដល់​បុគ្គលិក​រោងចក្រ​ឲ្យ​បាន​កាន់តែ​លឿន។

បើទោះជា​ត្រូវ​សម្រាក​អស់​រយៈពេល​ប្រមាណ​ជិត ៤ ខែ​ក្ដី តែក្រុមហ៊ុន Nike បាន​សន្យា​ និង​ព្យាយាមពង្រីង​វិសាល​ភាព​នៃ​ក្រុមហ៊ុន​របស់​ពួកគេ​នៅ​វៀតណាម ឲ្យ​កាន់តែ​ច្រើនជាងមុន​ថែម​ទៀត។ នេះ​បើតាម​ការ​អះអាង​ពី​រដ្ឋាភិបាល​វៀតណាម​ ដែល​បាន​ជួប​សំណេះសំណាល​ផ្ទាល់​ជាមួយថ្នាក់​ដឹកនាំ​ក្រុមហ៊ុន Nike ប្រធាន​ផ្នែក​និរន្ត​ភាព Noel Kinder ប្រចាំ​តំបន់​កន្លង​ទៅ៕

ប្រភព: Kelo

គ្រាន់តែប្រកាស​បើក​ឡើង​វិញ ប្រជាជនវៀតណាម ៣ លាន​នាក់ ពឹងចំណូលពី​រោងចក្រ Nike
0 Shares