ថៃ អនុម័តផែនការកម្ចី ៣០ ពាន់លានបាត ដើម្បីគ្រប់គ្រង់លើតម្លៃប្រេងសាំងកំពុងកើនឡើងខ្ពស់

អន្តរជាតិ
152 Shares

ក្រុមប្រឹក្សាភិបាលនៃការិយល័យមូលនិធិប្រេងឥន្ធន: បានអនុម័តផែនការខ្ចីប្រាក់ចំនួន ៣០ ពាន់លានបាត ដើម្បីជួយគាំទ្រដល់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងទៅលើតម្លៃប្រេងសាំង ដែលកំពុងមានកើនឡើងខ្លាំងពេលថ្មីៗនេះ ។

ENOC | Blue Rhine Industries, Abudhabi & Dubai | UAE

លោក Sompop Patana-ariyangkul អ្នកនាំពាក្យក្រសួងថាមពល បាននិយាយថា ក្រុមប្រឹក្សាភិបាល ដែលដឹកនាំដោយរដ្ឋមន្ត្រីថាមពល លោក Supattanapong Punmeechaow បានអនុម័តទៅលើប្រាក់កម្ចី ដែលស្នើឡើងដោយការិយាល័យមូលនិធិប្រេងឥន្ធន: នៅក្នុងកិច្ចប្រជុំរបស់ខ្លួន កាលពីថ្ងៃច័ន្ទ ។

សូមជម្រាបផងដែរថា ប្រាក់កម្ចីនេះផងដែរ នឹងផ្តល់លំហូរសាច់ប្រាក់សម្រាប់រដ្ឋាភិបាល នៅក្នុងការកាត់បន្ថយតម្លៃប្រេងម៉ាសូត ឲ្យនៅសល់ត្រឹម ៣០ បាតក្នុងមួយលីត្រ និងបន្ថែមការគ្រប់គ្រងចំពោះកើនឡើងតម្លៃប្រេងជាសកល ដែលកំពុងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន ក្នុងពេលបច្ចុប្បន្ន ។ លោក Sompop បន្តទៀតថា សំណើរប្រាក់កម្ចីនេះ នឹងត្រូវដាក់បញ្ចូនទៅគណ:រដ្ឋមន្ត្រីបន្តទៀត ដើម្បីធ្វើការអនុម័ត ។

យ៉ាងណាក៏ដោយ ការបន្ទាបតម្លៃប្រេងសាំងឲ្យមកសល់ត្រឹម ៣០បាត/លីត្រនេះ ហាក់ដូចជាមិនបានឆ្លើយតបទៅនឹងតម្រូវការរបស់សហព័ន្ធដឹកជញ្ជូនផ្លូវគោកនៃប្រទេសថៃនោះទេ  ដោយពួកគេកំពុងទាមទារឲ្យមានការបន្ទាបបន្ថែមទៀត ដល់តម្លៃត្រឹម ២៥ បាត/លីត្រ ។

សូមបញ្ជាក់ផងដែរថា សាំងប្រភេទស៊ូពែគឺមានតម្រូវការខ្ពស់បំផុត នៅក្នុងប្រទេសថៃ ដោយតម្លៃបច្ចុប្បន្ន ស្ថិតនៅចន្លោះពី ២៩,៤៤ ដល់ ៣០,៣៤ បាតក្នុងមួយលីត្រ កាលពីថ្ងៃអង្គារ ខណ:តម្លៃនេះដែរគឺប្រែប្រួល អាស្រ័យលើអ្នកលក់រាយ ៕

ប្រភព: Bangkok Post

ថៃ អនុម័តផែនការកម្ចី ៣០ ពាន់លានបាត ដើម្បីគ្រប់គ្រង់លើតម្លៃប្រេងសាំងកំពុងកើនឡើងខ្ពស់
152 Shares