ទម្លាយសាវតាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ស្កាត់ជួបប៉ាវចិនខ្មែរ លោក ម៉ៅ ធនិន

ជុំវិញ​ឧកញ៉ា

បន្ទាប់ពីកាន់ជាអភិបាលខេត្តពោធិ៍សាត់ អស់រយៈពេលប្រមាណ ៧ ឆ្នាំ លោក ម៉ៅ ធនិន ត្រូវបានផ្លាស់ប្តូរឲ្យបន្តកាន់ជាអភិបាលខេត្តកំពតវិញម្តង ដោយបន្សល់ទុកនូវស្នាដៃជាច្រើនលើការងារកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្ត ជាពិសេសបានឆក់យកទឹកចិត្តបេះដូង និងធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅបំផុត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រឡែកមក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានធ្វើឲ្យកក្រើកផ្អើលនៅប្រទេសកម្ពុជា ទាំងសកម្មភាពវិនិយោគ និងកិច្ចការមនុស្សធម៌ ដោយបានបរិច្ចាគធនធានគិតជាទឹកប្រាក់ច្រើនជាង ១០លានដុល្លារ ខណៈ សកម្មភាពរបស់លោកត្រូវបានមហាជន និងថ្នាក់ដឹកនាំកំពូលៗកោតសរសើរស្ងប់ស្ងែងក្នុងការចូលរួមអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច សង្គមកិច្ច និងវិស័យសុខាភិបាល។

មែនទែនទៅអ្នកជំនួញល្បីឈ្មោះ និងឥស្សរជនឆ្នើមក្នុងអាណត្តិក្រោមដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីទាំងពីររូប ត្រូវបានចាត់ថា ជាគ្រាប់ពូជដ៏ល្អឯក ដែលតែងតែមានឆន្ទៈបំផុសជំរុញស្មារតីសាមគ្គី ខ្មែរជួយខ្មែរលើគ្រប់វិស័យ។ អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ លោក ម៉ៅ ធនិន និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានឈាមជ័រជាកូនអ្នកខេត្តព្រៃវែងដូចគ្នា ខណៈលោកទាំងពីរមានបេះដូងស្រឡាញ់ពលរដ្ឋ និងលះបង់គ្រប់បែបយ៉ាងក្នុងកិច្ចការមនុស្សធម៌។

ជាក់ស្តែង នៅថ្ងៃពុធ ទី៣ ខែវិច្ឆិកា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើដំណើរទៅកាន់ខេត្តកំពត ដើម្បីហូបតែក្តៅជាមួយលោក ម៉ៅ ធនិន ក្រោយចូលកាន់ដំណែងអភិបាលខេត្តនាពេលថ្មីៗនេះ។ មិនតែប៉ុណ្ណោះ អ្នកជំនួញវ័យក្មេង ក៏បានចូលរួមក្នុងវេទិកាសមាជដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពតផងដែរ។

ជាមួយគ្នានេះ អ្នកឧកញ៉ា ដោយឃើញពីសកម្មភាពមនុស្សធម៌របស់លោកអភិបាលខេត្តក្នុងការផ្ដល់ស្បៀងជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត មកពីបណ្តាស្រុក ក្រុង ក្នុងខេត្តកំពត ៥៨៥​ គ្រួសារ​។

ជាការឆ្លើយតប អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ជាអគ្គនាយកក្រុមហ៊ុន កាឡាក់ស៊ី ណាវ៉ាត់ត្រា មានកិត្តិយសពាំនាំមកនូវថវិកា គ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលខេត្តកំពត មានដូចជា៖ ថវិកា ១០០ លានរៀល, ត្រីខ ៣០០ កេស, ឣង្ករ ២០ តោន, មី 1000កេះ, ១០ មុឺនម៉ាស, ឣាកុល ១០០០ លីតខណៈកន្លងមកលោកបានផ្តល់ជាបន្តបន្ទាប់៕