តោះ​មក​រៀនជំនាញ​ធ្វើ​នំខេក ពី​ម្ចាស់​ហាង​នំខេក​ល្បីឈ្មោះ ថែមទាំង​បាន​ប្រាក់​ខែ ២០០ ដុល្លារទៀត

អាជីវកម្ម
3.1K Shares

សហគ្រិនស្រ្តីវ័យក្មេងក្នុងមុខជំនួញនំខេកផ្ដល់ឱកាសជោគជ័យដល់សិស្សប្អូនៗដែលចូលចិត្តខាងមុខជំនួញនំខេក។

May be an image of cake and text that says 'THE CAKE CAKE'

ថៅកែស្រីវ័យក្មេង អូន ដាវ គឺជាសហគ្រិនដ៏ស្រស់ស្អាតនិងមានទេពកោសល្យម្នាក់ដែលជាម្ចាស់ហាងនំ The Cake ដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា កំពុងប្រកាសផ្ដល់ឱកាសសម្រាប់អ្នកដែលយកចិត្តទុកដាក់នឹងការងារក៏ដូចជាចូលចិត្តនឹងមុខជំនួញនំខេក ដោយ​ជ្រើសរើស​សិស្ស​ ១០ ឬ ១៥ នាក់ទៀតលើ​ការ​បណ្តុះ​ចំណេះជំនាញដែលហៅថា Special squad ។ ក្រុមពិសេសនេះគឺនឹងទទួលបានការហ្វឹកហាត់ការងារ រយៈពេលមួយខែពេញព្រមទាំងទទួលបានប្រាក់ខែ 200 ដុល្លារ ហើយ on file រយៈពេលមួយឆ្នាំ។

May be an image of 2 people, people standing and text that says 'DOG Buy 1Drink Get Dalgona Candy Free THESAKE TH'

ការបណ្ដុះបណ្ដាលនេះនឹងបង្រៀនទាំងការរៀបចំហាង ការធ្វើនំខេក ការគ្រប់គ្រងហាង ហើយនិងការធ្វើទីផ្សារលក់ផងដែរ និយាយរួមទៅគឺបង្ហាត់បង្រៀនជំនាញទាំងអស់ទាក់ទងទៅនិងហាងនំខេកតែម្ដង។ បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាល ក៏​នឹង​ទទួលបាន ចំណេះដឹង បទពិសោធន៍ រួមទាំងអត្ថប្រយោជន៍ជាច្រើនពីសហគ្រិនជោគជ័យរូបនេះ ព្រោះ ដាវគឺជាសហគ្រិនស្ត្រីដ៏លេចធ្លោមួយរូបនាពេលបច្ចុប្បន្ន ដែលមានមានហាងលក់នំខេក The Cake ជាច្រើនសាខាទាំងនៅទីក្រុងភ្នំពេញនិងខេត្តបាត់ដំបង។

May be an image of Dav Decore, rose and indoor

ក្រៅពី​មាន​ទទួលរៀបចំនំអាពាហ៍ពិពាហ៍គ្រប់ខ្នាតតូចធំទាំងអស់ ម្ចាស់​ហាង​វ័យក្មេ​ង​រូប​នេះ​ក៏មានរោងចក្រផលិតនំ The Cake Factory បោះដុំទូទាំងរាជធានីភ្នំពេញ ផ្គត់ផ្គង់នៅតាមហាងកាហ្វេ ម៉ាត និងហាងនំតូចៗផ្សេងទៀត ។ ដាវក៏ជាស្ថាបនិកសាលាបង្រៀនធ្វើនំដែលមានឈ្មោះថា សាលានំ-Salanum ផងដែរ ។ មិនតែប៉ុណ្ណោះរយះចុងក្រោយនេះក៏បង្កើតជា Showroom ថ្មីមួយទៀត ដែលធំជាងគេ ខ្ពស់ជាងគេ នៅកម្ពុជាទៀតផង។

គួររំលឹកផងដែរថា សហគ្រិនតូច ម៉ៅ សាលីន ហៅ អូនដាវ មានកំណើតនៅលើទឹកដីខេត្តបាត់ដំបងនៃទឹកដី​ដងស្ទឹងសង្កែរ ហើយដោយអំណាចនៃការស្រលាញ់លើនំខេកខ្លាំង ក្មេងស្រីតូចរូបនេះក៏សម្រេចចិត្តចេញរកស៊ីទាំងវ័យក្មេង បង្កើតហាងនំខេកនៅខេត្តបាត់ដំបងរីកចម្រើន រហូតឈានជើងបោះជំហានចូលក្រុងភ្នំពេញ។ សព្វថ្ងៃនេះអាជីវកម្មរបស់ដាវ គឺកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនជាមួយនឹងរសជាតិ តម្លៃ និងការរចនាដ៏ទាក់ទាញ។

តោះ​មក​រៀនជំនាញ​ធ្វើ​នំខេក ពី​ម្ចាស់​ហាង​នំខេក​ល្បីឈ្មោះ ថែមទាំង​បាន​ប្រាក់​ខែ ២០០ ដុល្លារទៀត
3.1K Shares