មេ​ធំ Lenovo និយាយ​ច្បាស់ៗ​ថា ទោះ​ក្រុមហ៊ុន​គ្មាន​ឈ្មោះ​ក្នុង​ផ្សារហ៊ុន​សៀងហៃ ក៏​មិន​ប៉ះពាល់​ជំនួញ​ដែរ

អន្តរជាតិ
0 Shares

កាល​ពី​ខែ​មុន ក្រុមហ៊ុន​បច្ចេកវិទ្យា Lenovo បាន​ដក​លុយ​​ប្រមាណ ១០ ពាន់​លាន​យ័ន ឬ ១,៥៦ ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ផ្សារហ៊ុន​សៀងហៃ​ទាំងអស់។ នេះ​បើ​តាម​ការ​អះអាង​ពី​ប្រធាន​ក្រុមហ៊ុន Yang Yuanqing និយាយ​កាលពី​ថ្ងៃទី ០៤ ​វិច្ឆិកា។

ដោយឡែក បើ​ទោះ​ជា​ដក​ខ្លួន​ចេញពី​ផ្សារហ៊ុន​សៀងហៃ​ក៏​ពិតមែន តែក្រុមហ៊ុន​យក្ស Lenovo មិនបាន​ប្រកាស​ចាកចេញ​ពី​ផ្សារហ៊ុនហុងកុង​ឡើយ។

“បើ​ទោះ​ជា​គ្មាន​ឈ្មោះ​នៅ​ផ្សារហ៊ុន​សៀងហៃ ក៏​វា​មិន​ផ្លាស់ប្ដូរ​មុខជំនួញ​របស់ Lenovo ដែរ ព្រោះពួកយើងមាន​មូលដ្ឋាន​ពាណិជ្ជកម្ម​ច្បាស់លាស់”។ នេះបើតាម​ការ​លើកឡើង​ពី​លោក Yang។

“ពួកយើង​នឹង​បន្ត​ធ្វើការ​វាយ​តម្លៃ​ស្វែងរក​ឱកាស​ពិសេសៗ ដើម្បី​ទ្រទ្រង់​ការ​ផ្លាស់ប្ដូរ​មុខជំនួញ និង​ជាយុទ្ធសាស្ត្រ​ទីផ្សារ​ហិរញ្ញវត្ថុ រយៈពេល​វែង​ដ៏ទូលំទូលាយ​របស់​ពួកយើង”។

បញ្ជាក់​ដែរ​ថា ​បច្ចុប្បន្ន​មូលធន​ទីផ្សារ​សរុប​របស់​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​ធំ​បំផុត​លើ​លោក​មួយ​នេះ គឺ​មាន​ប្រមាណ ១២,៨៤ ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន​នេះ​នៅលើ​ផ្សារហ៊ុន​ហុងកុង​គឺ ៨,៣០ ដុល្លារ​ហុងកុង ឬ ១,០៧ ដុល្លារ​អាមេរិក៕

ប្រភព: CNA

មេ​ធំ Lenovo និយាយ​ច្បាស់ៗ​ថា ទោះ​ក្រុមហ៊ុន​គ្មាន​ឈ្មោះ​ក្នុង​ផ្សារហ៊ុន​សៀងហៃ ក៏​មិន​ប៉ះពាល់​ជំនួញ​ដែរ
0 Shares