រង់ចាំជាច្រើន​ឆ្នាំ​ ផ្សារទំនើប​សិនជូរី​ជិត​ព្រលាន​​បញ្ចប់ផ្នែក​គ្រឿង​បង្គុំ គ្រោង​សម្ពោធ​មុន​ចូលឆ្នាំ​ខ្មែរ

សង្គម​និង​សេដ្ឋកិច្ច

អគារផ្សារទំនើបសិនជូរីផ្លាហ្សាថ្មី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បាន​ប្រកាសបញ្ចប់ជាស្ថាពរការសាងសង់ផ្នែកគ្រឿងបង្គុំសំណង់ ដោយ​មានការ​ចូលរួមពី​មន្រ្តី​ជាន់ខ្ពស់​មកពី​សាលារាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគារផ្សារទំនើបសិនជូរីផ្លាហ្សាថ្មី ត្រូវបាន​ពន្យាពេល​យឺត​ពី​គម្រោង ប៉ុន្តែ​ក្រោយមានការ​ជំរុញ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​សាងសង់ ដែលគ្រោង​សម្ពោធ​ឲ្យ​អាជីវករ​ចូលលក់​នៅ​មុន​ពិធី​ចូល​ឆ្នាំ​ខ្មែរ។

អតីតផ្សារ​សិន​ជូរី ត្រូវ​បាន​អភិវឌ្ឍ​ជាមជ្ឈមណ្ឌលពហុពាណិជ្ជកម្ម មានទាំងផ្សារកសិកម្ម ផ្សារទំនិញទូទៅ មជ្ឈមណ្ឌលកម្សាន្ត មជ្ឈមណ្ឌលថែទាំសុខភាព-សម្ផស្ស ភោជនីយដ្ឋាន សណ្ឋាគារ ស្កាយបារ-ល- ដែលបម្រើតម្រូវការគ្រប់បែបយ៉ាងរបស់អតិថិជន។ ភាពចម្រុះ ទាំងនេះរួមមាន៖

ជាន់ផ្ទាល់ដី៖ មានត្រី សាច់ បន្លែ ផ្លែឈើ ដែលជាតម្រូវការជីវភាពប្រចាំថ្ងៃ សម្រាប់ប្រជាពលរដ្ឋជុំវិញ។ ជាន់ទី១. ផ្គត់ផ្គង់ទំនិញទូទៅ គ្រឿងឧបភោគ បរិភោគប្រចាំ សម្លៀកបំពាក់ គ្រឿងអលង្ការ វត្ថុអនុស្សាវរីយ៍។

ជាន់ទី២៖ ប្រមូលផ្តុំទៅដោយហាង ប្រណិតល្បីៗ ជុំវិញពិភពលោក ជាពិសេសមានសេវាកម្មថែទាំ សុខភាពនិងសម្ផស្ស។ ជាន់ទី៣៖ ភោជនីយដ្ឋានដែលប្រជុំទៅដោយរសជាតិល្បីៗទូទាំងពិភពលោក។

ជាន់ទី៤, ៥, និងជាន់ទី៦៖ ជាសណ្ឋាគារលំដាប់ផ្កាយ៤ ដែលជាចំណតទីមួយរបស់ភ្ញៀវទេសចរអន្តរជាតិ។ សួនច្បារលើអាកាសអាចឱ្យលោកអ្នកបណ្តែតអារម្មណ៍ទៅតាមខ្យល់ត្រជាក់ និងទស្សនីយ ភាពដ៏អស្ចារ្យ៕