ក្រុមហ៊ុន​ផលិត​រថយន្ត​វៀតណាម​ VinFast គ្រោង​បោះទុន​ធំ នាំ​រថយន្ត​លក់​ទៅ​ទីផ្សារអាមេរិក

អន្តរជាតិ
206 Shares

កាលពី​ពេល​ថ្មីៗនេះ ក្រុមហ៊ុន​ផលិត​រថយន្ត​​ VinFast របស់​ប្រទេស​វៀតណាម​បាន​ប្រកាស​ពី​គម្រោង​បោះទុន​ជា​ទឹកប្រាក់​ប្រមាណ ២០០ លាន​ដុល្លារ​​ជា​ដើមទុន​វិនិយោគ​សម្រាប់​ទីផ្សារ​អន្តរជាតិ​។

ជំហាន​ដំបូង​ដែល​ក្រុមហ៊ុន​វៀតណាម​ចង់​នាំ​យានយន្ត​របស់​ពួកគេ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​គឺ សហរដ្ឋអាមេរិក ដោយ​មាន​បំណង​ចង់​បង្កើត​សាខា​នៅ​ទីក្រុង California ផ្ទាល់​តែម្ដង ដែល​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​គម្រោង​ពង្រីក​វិសាលភាព​ផលិត​សម្រាប់​ទូទាំង​ទ្វីបអាមេរិក​ខាងជើង​ផង​ដែរ។

ក្រុមហ៊ុន VinFast គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ធំ​បំផុត​មួយ​ប្រចាំ​ប្រទេស​វៀតណាម គឺ​សម្ព័ន្ធ​ក្រុមហ៊ុន Vingroup ដែល​បាន​ក្លាយជា​ក្រុមហ៊ុន​ដំបូង​បំផុត​ដែល​អាច​ផលិត​រថយន្ត​ក្នុង​ស្រុក​ដំណើរ​ការ​ដោយ​ប្រេងឥន្ធនៈ​នៅ​ឆ្នាំ ២០១៩។

ក្រុមហ៊ុន​ខាងលើ​មាន​បំណង​ចង់​ដាក់​បង្ហាញ​រថយន្ត​អគ្គិសនី​ដំបូង​​នៅ​ក្នុង​សហរដ្ឋអាមេរិក​តែម្ដង ដោយ​វា​ជា​រថយន្ត​ប្រភេទ SUV ហើយ​មិន​តែប៉ុណ្ណោះ ពួកគេ​ថែមទាំង​មាន​បំណង​សម្ពោធ​ទីតាំង Showrooms ៦០ កន្លែង​ផ្សេងៗ​គ្នា​នៅ​ទូទាំងប្រទេស​ថែមទៀត៕

ប្រភព: Kelo

ក្រុមហ៊ុន​ផលិត​រថយន្ត​វៀតណាម​ VinFast គ្រោង​បោះទុន​ធំ នាំ​រថយន្ត​លក់​ទៅ​ទីផ្សារអាមេរិក
206 Shares