លោកជំទាវ ​ហ៊ុន​ ស៊ីណាត នាំយកអំណោយ​ឧកញ៉ា ៣រូប ជូនឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត

សង្គម​និង​សេដ្ឋកិច្ច

នាព្រឹក​ថ្ងៃ​ទី​៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ លោកជំទាវ ហ៊ុន ​ ស៊ីណាត  និងស្វាមី ព្រមទាំងក្រុមគ្រួសារ បាននាំយកអំណោយជាស្បៀងអាហារបំរុងជាច្រើន ដែលជាសទ្ធាជ្រះថ្លានៃការចូលរួមដោយឧកញ៉ាៗ ចំនួន ៣រូប ផ្ដល់ជូនដល់ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត​ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អំណោយសប្បុរធម៌ដែល លោកជំទាវ ហ៊ុន ស៊ីណាត និងក្រុមគ្រួសារ ផ្ដល់ជូនដល់អភិបាលខេត្តកំពតរួមមាន៖ អង្ករ ចំនួន ២០តោន ត្រីខ ចំនួន ១០០កេស មី ចំនួន ១០០កេស និងទឹកស៊ីអ៊ីវ ចំនួន ៥៥យួរ។  ស្បៀងអាហារបំរុង ដែល លោកជំទាវ នាំយកមកជូនលោកអភិបាលខេត្តកំពត គឺជាការចូលរួមពីសំណាក់ឧកញ៉ាទាំង ៣រូប គឺឧកញ៉ា នួន​ អក​, ឧកញ៉ា​ ភិរម្យ​ ​វិចិត្រដារ៉ា​ និងឧកញ៉ា​ ម៉េន​ កានី។  

ទទួល​ជួប​សំណេះសំណាល និងទទួល​បដិ​សណ្ឋារកិច្ច​ យ៉ាងកក់ក្ដៅ​ជាមួយ​ សប្បុរសជន​ដែល​បាន​ ចូលរួម​ផ្ដល់​ស្បៀង​ជូន​រដ្ឋបាល​ខេត្ត​ សម្រាប់​ប្រេីប្រាស់​ ចែក​ជូន​ប្រជាពលរដ្ឋ​ ​មាន​ជីវភាព​ខ្វះខាត​ ក្នុង​កំឡុង​ពេល​នៃ​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​  អភិបាលខេត្តកំពត ឯកឧត្ដម ម៉ៅ ធនិន ក៏បានថ្លែងអំណរគុណជាអនេក ដល់សប្បុរសជន លោកឧកញ៉ាៗ ចិត្តធម៌ទាំង៣រូប ជាពិសេស លោកជំទាវ ហ៊ុន ស៊ីណាត និងក្រុមគ្រួសារ ដែលបានចំណាយពេលវេលាដ៏មានតម្លៃដឹកនាំយកមកជូនដោយផ្ទាល់។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីឯកឧត្តម ម៉ៅ ធនិន ត្រូវបានរាជរដ្ឋាភិបាល ផ្លាស់តួនាទីពីអភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ មកកាន់រដ្ឋបាលខេត្តកំពត ឃើញថាមានសប្បុរសជន អ្នកឧកញ៉ា ឧកញ៉ា និងអ្នកមុខអ្នកការ ជាច្រើនជាបន្តបន្ទាប់ បានដឹកនាំយកអំណោយជាស្បៀងអាហារ និងថវិកា ហូរហែមិនដែលដាច់ ជូនដល់លោកអភិបាលខេត្ត រហ័សនាមលោកម្ចាស់ ប៉ាវចិន ខ្មែរ ដើម្បីបន្តកិច្ចការងារជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ៕