CEO The Cake៖ វិស័យនំ ជាវិស័យដែលគួរឲ្យស្រលាញ់ បើអ្នកទាំងអស់គ្នាស្រលាញ់ គឺគ្មានអ្វីខុសនោះទេ

សង្គម​និង​សេដ្ឋកិច្ច

សាលានំ បានបើកវគ្គបណ្ដុះបណ្ដាលធ្វើនំ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានសិស្សជាច្រើនបានចូលរួម ខណៈការបណ្ដុះបណ្ដាល ក៏​នឹង​ទទួលបានចំណេះដឹង បទពិសោធន៍ រួមទាំងអត្ថប្រយោជន៍ជាច្រើនពីម្ចាស់សាលានំនេះតែម្តង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម្ចាស់សាលានំ និងជា CEO ស្រ្តីវ័យក្មេងល្បីឈ្មោះ ដាវ បានឲ្យដឹងថា៖ ការបើកបង្រៀននិងទទួលចុះឈ្មោះ វគ្គ៤ ~Salanum IV_Focus Class~
ជាថ្នាក់លម្អិតសម្រិតសម្រាំង ដែលផ្ដោតសំខាន់បំផុតទៅលើលទ្ធផលជូនសិស្សពិតប្រាកដ បូករួមជាមួយបរិយាកាសថ្នាក់បែប Fancy និង Elegant ដែលផ្ដល់អារម្មណ៍ល្អ មានផាសុកភាពដល់សិស្សដែលមកសិក្សា និង អនុវត្តន៍ផ្ទាល់ក្នុងថ្នាក់រៀន ។

បើតាម CEO ជាសហគ្រិនដ៏ស្រស់ស្អាតប្រកបដោយចក្ខុវិស័យវែងឆ្ងាយជាមួយនឹងទេពកោសល្យ The Cake សាលានំ គឺបណ្តុះបណ្តាលជាមួយគុណភាពពិត សមត្ថភាពពិត ក្ដីស្រម៉ៃក្លាយជាការពិត ហើយយើងតែងប្រកាន់ភ្ជាប់នូវស្លោកថា “រើសសាលារៀននំ រើសសាលានំ”។

CEO The Cake បញ្ជាក់ថា៖ “ការធ្វើនំ គឺផ្តើមមកពីការស្រលាញ់ ដូច្នេះវិស័យនំ ជាវិស័យដែលគួរឲ្យស្រលាញ់ បើអ្នកទាំងអស់គ្នាស្រលាញ់ គឺគ្មានអ្វីខុសនោះទេ”

គួររម្លឹកជូនថា ថ្មីៗនេះ កញ្ញា ក៏បានប្រកាសផ្ដល់ឱកាសសម្រាប់អ្នកដែលយកចិត្តទុកដាក់នឹងការងារក៏ដូចជាចូលចិត្តនឹងមុខជំនួញនំខេក ដោយ​ជ្រើសរើស​សិស្ស​ ១០ ឬ ១៥ នាក់ទៀតលើ​ការ​បណ្តុះ​ចំណេះជំនាញដែលហៅថា Special squad ។ ក្រុមពិសេសនេះគឺនឹងទទួលបានការហ្វឹកហាត់ការងារ រយៈពេលមួយខែពេញព្រមទាំងទទួលបានប្រាក់ខែ ២០០ ដុល្លារ ហើយ ON File រយៈពេលមួយឆ្នាំ។

ការបណ្ដុះបណ្ដាលនេះនឹងបង្រៀនទាំងការរៀបចំហាង ការធ្វើនំខេក ការគ្រប់គ្រងហាង ហើយនិងការធ្វើទីផ្សារលក់ផងដែរ និយាយរួមទៅគឺបង្ហាត់បង្រៀនជំនាញទាំងអស់ទាក់ទងទៅនិងហាងនំខេកតែម្ដង។ បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាល ក៏​នឹង​ទទួលបាន ចំណេះដឹង បទពិសោធន៍ រួមទាំងអត្ថប្រយោជន៍ជាច្រើនពីសហគ្រិនជោគជ័យស្រ្តីវ័យក្មេងរូបនេះផងដែរ៕