ឌូបៃ ដាក់ផែនការទាញភ្ញៀវទេសចរឲ្យបាន ២៥ លាននាក់ មកលេងកម្សាន្ត ក្រោយរួមបញ្ចូលគ្នារវាងនាយកដ្ឋានពីរ

អន្តរជាតិ
158 Shares

ព្រះអង្គម្ចាស់នៃទីក្រុងឌូបៃ Sheikh Hamdan bin Mohamed Bin Rashid Al Maktoum បានឲ្យដឹងនៅលើគណនី Twitter ផ្លូវការរបស់ទ្រង់ថា ទីក្រុងឌូបៃ គ្រោងនឹងរួមបញ្ចូលគ្នា រវាងនាយកដ្ឋានសេដ្ឋកិច្ច និងទេសចរណ៍ ដើម្បីឲ្យក្លាយជាស្ថាប័នតែមួយ ដោយសង្ឃឹមថានឹងអាចទាក់ទាញភ្ញៀវទេសចរ ចំនួន ២៥ លាននាក់ នៅត្រឹមឆ្នាំ ២០២៥ ។

មិនតែប៉ុណ្ណោះ ព្រះអង្គម្ចាស់ Sheikh Hamdan បានបញ្ជាក់បន្ថែមថា លោក Helal Al Marri នឹងត្រូវតែងតាំងជាអគ្គនាយកនៃនាយកដ្ឋានថ្មីមួយនេះ ។

ក្រៅពីនោះ ថា្នក់ដឹកនាំរបស់ទីក្រុងឌូបៃរូបនេះ បាននិយាយថា គោលបំណងសំខាន់ នៃការបង្កើតនាយកដ្ឋានថ្មីនេះ គឺមានដូចជា ចង់បង្កើនតម្លៃបន្ថែមទៀតទៅលើវិស្ស័យឧស្សហកម្ម ក្នុងចំនួន ១៥០% សម្រាប់រយ:ពេល ៥ ខាងមុខ ពង្រីកទីផ្សារនាំចេញក្រៅប្រទេស សម្រាប់ផលិតផលក្នុងស្រុក ឲ្យបានចំនួន ៥០% និង បង្កើនចំនួនភ្ញៀវទេសចរ ឲ្យបាន ៤០% ផងដែរ ។

លោកបានបន្ថែមទៀតថាប្រទេសអារ៉ាប់រួម ក៏ចង់ទាក់ទាញក្រុមហ៊ុនចំនួន ១ សែន ឲ្យចូលមកបណ្តាក់ទុន ក្នុងរយ:ពេល ៣ ឆ្នាំខាងមុខ រួមទាំងបង្កើតព្រឹត្តិការណ៍សេដ្ឋកិច្ចពិភពលោកឲ្យបាន ៤០០ លើកជារៀងរាល់ឆ្នាំ នៅត្រឹមឆ្នាំ ២០២៥ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជន និងអាជីវកម្មលក្ខណ:គ្រួសារ ឲ្យចុះបញ្ជីនៅលើទីផ្សារហិរញ្ញវត្ថុ និងផ្សារហ៊ុន ក្នុងទីក្រុងឌូបៃ៕

ប្រភព: Kelo 

ឌូបៃ ដាក់ផែនការទាញភ្ញៀវទេសចរឲ្យបាន ២៥ លាននាក់ មកលេងកម្សាន្ត ក្រោយរួមបញ្ចូលគ្នារវាងនាយកដ្ឋានពីរ
158 Shares