ថតជាប់​មេដឹកនាំ​កំពូល​ៗ​លើ​លោក សូម្បី​អ្នក​បង្កើត​ហ្វេសបុក ធ្លាប់​មក​លេង​ទឹកដី​អង្គរ

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជាបានក្លាយជាទឹកដីដែល​មេដឹកនាំពិភពលោក រួមទាំងបុគ្គលល្បីៗបានជ្រើសរើស​ជា​គោលដៅ​ក្នុង​ការ​មក​ទស្សនា​។ អ្វី​ដែលពួកគេ​មិន​អាច​រំលង​ខកខាន​បានគឺ​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត ជា​សំណង់​អច្ឆរិយៈជា​អត្តសញ្ញាណជាតិ​របស់ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើមានមេដឹកនាំ បុគ្គលល្បីៗ​ណា​ខ្លះ​ធ្លាប់​បាន​មក​លេង​ទឹកដីអង្គរ? រូបភាពជា​ភស្តុងតាង​បាន​បង្ហាញ​គ្មាន​ការ​សង្ស័យ​ថា បុគ្គល​ល្បីៗលើលោក​ បាន​មក​លេង​​អង្គរ​ក្នុង​ខេត្ត​សៀមរាប។ សូម្បី​អ្នក​​បង្កើត​ហ្វេសបុក​លោក Mark Zuckerberg និង​ភរិយា​ក៏ធ្លាប់​ដឹកដៃ​គ្នា​កាលពី​ឆ្នាំ ២០០៧ ​មក​លេង​ទឹកដី​ពិសិដ្ឋ​នេះដែរ បើ​ទោះ​បី​កាលនោះ​គ្មាន​ប្រភព​ព័ត៌មានណា​បានផ្សព្វផ្សាយ​ទូលំទូលាយក៏​ដោយ​៕