ក្រុមហ៊ុន​យក្ស​ជប៉ុន Toshiba គ្រោង​បំបែក​ខ្លួន​ ដើរ​លើ​យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មី

អន្តរជាតិ
0 Shares

ក្រុមហ៊ុន​យក្ស​ជប៉ុន Toshiba គឺជា​ក្រុមហ៊ុន​អេឡិចត្រូនិក​ធំ​បំផុត​មួយ​ប្រចាំ​ប្រទេស និង​ទូទាំង​ពិភពលោក​ផង ខណៈ​ថ្មីៗនេះ​ក្រុមហ៊ុន​ខ្នាតយក្ស​មួយនេះ​គឺ​បាន​ប្រកាស​ពី​យុទ្ធសាស្ត្រទីផ្សារ​ថ្មី។

គ្រោងការណ៍​ដែល​ Toshiba ប្រកាស​កាលពី​ពេល​កន្លង​នោះ គឺ​ពួកគេ​នឹង​បំបែក​ខ្លួន​ជា​ក្រុមហ៊ុន​ ៣ ផ្សេងៗ​គ្នា ដែល​ក្រុមហ៊ុន​នីមួយៗ​នឹង​ផ្ដោត​ទៅ​លើ​ផលិតផល​សំខាន់ៗ​រៀងៗខ្លួន ហើយ​ការ​បំបែក​ខ្លួន​នេះ​នឹង​ធ្វើឡើង​ដើមឆ្នាំ ២០២៣។

បើ​យោង​តាម​ប្រភព​សារព័ត៌មាន Nikkei បាន​រាយការណ៍​ថា ក្រុមហ៊ុន​ ៣ ដែល Toshiba មាន​គម្រោង​ចង់​ផ្ដាច់​ខ្លួនចេញ គឺ​នឹង​ងាក​ទៅ​ផ្ដោត​សំខាន់​ទៅ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍​អេឡិចត្រូនិក និង​រោងចក្រ​ផលិត​បន្ទះឈីប។

យ៉ាងណា កាលពី​ខែ​មេសា​កន្លងទៅ Toshiba ធ្លាប់​បាន​អះអាង​ថា បាន​ពិចារណា​សំណើ​ទិញ​ក្រុមហ៊ុន​ពី​ខាង​ក្រុមហ៊ុន​នៅ​អង់គ្លេស CVC Capital Partners ដែល​សំណើ​មួយនោះ​គឺ​ត្រូវបាន​សន្មត​ថា​អាចមានតម្លៃ​ដល់​ទៅ ២០ ពាន់​លាន​ដុល្លារ។

បញ្ជាក់​ដែរ​ថា បើ​តាម​ការ​អះអាង​ពី​ប្រភព​សារព័ត៌មាន​ដដែល​គឺ ការ​សម្រេចចិត្ត​ផ្ដាច់​ក្រុមហ៊ុន​នេះ គឺ​អាច​នឹង​ជា​ទីបញ្ចប់​នៃ​ស្ដេចត្រាញ់​អេឡិចត្រូនិក​ជប៉ុន Toshiba ដែល​ធ្លាប់​តែ​មាន​ក្រុមហ៊ុន​ក្រោមឱវាទ​ច្រើន​វិស័យ តែ​យុទ្ធសាស្ត្រ​ទីផ្សារ​ផ្ដាច់ខ្លួន​ក្រុមហ៊ុន​នេះ គឺ​អាច​ធានា​ផ្ដល់​នូវ​ការ​ផលិត​ផលិតផល​ដែល​មានគុណភាព​ជាងមុន ដោយសារ​មាន​ការ​យកចិត្តទុកដាក់​ច្រើនជាង​មុន៕

ប្រភព: CNA

ក្រុមហ៊ុន​យក្ស​ជប៉ុន Toshiba គ្រោង​បំបែក​ខ្លួន​ ដើរ​លើ​យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មី
0 Shares