ជោគជ័យ​នៅ​ទីផ្សារ​ចិន​មធ្យម ពេលនេះ HSBC ប្រកាស​ចង់​ក្លាយ​ជា​សសរ​សេដ្ឋកិច្ច​តំបន់​អាស៊ី​

អន្តរជាតិ
0 Shares

ក្រុមហ៊ុន HSBC Holdings Plc គឺ​កំពុង​ជោគជ័យ​ខ្លាំង​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​ខ្លាំង ជាក់ស្ដែង​គឺ​ពួកគេ​ទទួលបាន​ការ​ជួល​បុគ្គលិក ច្រើនលើស​ពី​ការ​រំពឹងទុក ខណៈ​បច្ចុប្បន្ន​ធនាគារ​មួយ​នេះ​កំពុង​មាន​បំណង​ចង់​សាកល្បង​ប្រឡូក​ចូល​ទីផ្សារ​ឥណ្ឌា​ម្ដង​ទៀត។

គម្រោង​ការណ៍​នេះ​ផង​ដែរ គឺ HSBC រំពឹង​ថា​នឹង​អាច​ពង្រីក​ទីផ្សារ​តំបន់អាស៊ី​ឲ្យ​បានកាន់តែ​ខ្លាំង ខណៈ​ពួកគេ​គ្រោង​នឹង​វិវត្តខ្លួន​ទៅ​ជា​សសរ​សេដ្ឋកិច្ច​សំខាន់​នៃ​ការ​អភិវឌ្ឍន៍​នៃ​តំបន់​អាស៊ី​ផង​ដែរ។

ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​​ CEO លោក Noel Quinn ក្រុមហ៊ុន HSBC គឺ​កំពុង​គ្រោង​បោះទុន ៣,៥ ពាន់​លាន​ដុល្លារ ​សម្រាប់​គម្រោង​វិនិយោគ និង​អាជីវកម្ម​ធនាគារ ក្នុង​គោលបំណង​ចង់​ក្លាយជា​ក្រុមហ៊ុន​ធនាគារ​ធំ​បំផុត​មួយ​នៅ​អាស៊ី​ត្រឹម​ឆ្នាំ ២០២៥។

“ពួកយើង​គឺ​ជា​ធនាគារ​អន្តរជាតិ​ឈានមុខ​គេ​នៅ​ចិន ដូច្នេះ​ពួកយើង​មាន​បំណង​ចង់​ចាប់​យក​ឱកាស​មួយ​នេះ​ដើម្បី​ពង្រីក​វិសាលភាព​នៃ​ក្រុមហ៊ុន​បន្ថែម​ទៀត”។ នេះ​បើតាម​សម្ដី​របស់​ប្រធាន​ជាន់ខ្ពស់​ម្នាក់​ក្នុង​ចំណោម​ប្រធាន​ជាន់ខ្ពស់ ៤ នាក់​នៃ​ក្រុមហ៊ុន​គឺ​លោក Nuno Matos។

បញ្ជាក់​ដែរ​ថា តំបន់​អាស៊ី​គឺ​ជា​ទីតាំង​ធំ​បំផុត​សម្រាប់​ក្រុមហ៊ុន HSBC និង​ធនាគារ​ឯកជន​ផ្សេងៗ ដែល​បាន​បណ្ដាក់​ទុន ៤៤% ឬ ២២ ពាន់​លាន​ដុល្លារ​ទៅ​កាន់​ទីស្នាក់ការកណ្ដាល​នៅ​ទីក្រុង​ឡុង​របស់ HSBC កាលពី​ឆ្នាំ​ទៅ។

​បច្ចុប្បន្ន HSBC កំពុង​សិក្សា​លទ្ធភាព​នៃ​ការ​វាយលុក​ទីផ្សារ​ប្រទេស​ឥណ្ឌា ខណៈ​កន្លង​ទៅ​កាលពី​ឆ្នាំ ២០១៥ ពួកគេ​ធ្លាប់​ប្រឡូក​ម្ដង​ដែរ តែ​លទ្ធផល​មិន​សូវ​ទទួល​បាន​ផ្លែផ្កា ស្របពេល​ក្រៅពី​មាន​បំណង​ចង់​សាកល្បង​ចូល​ទីផ្សារ​ឥណ្ឌា​ម្ដង​ទៀត HSBC ក៏​នៅ​ចង់​ពង្រីក​សាខា​ជាច្រើន​កន្លែង​ដូចជា​នៅ​ សិង្ហបុរី ទីក្រុង​ឡុង និង​ប្រទេស​នៅ​តំបន់​មជ្ឈិមបូព៌ា​ជាដើម៕

ប្រភព: CNA

ជោគជ័យ​នៅ​ទីផ្សារ​ចិន​មធ្យម ពេលនេះ HSBC ប្រកាស​ចង់​ក្លាយ​ជា​សសរ​សេដ្ឋកិច្ច​តំបន់​អាស៊ី​
0 Shares