Nissan ចំណូល​លក់​រថយន្ត​កើន​ជាង ​២០% ​ស្របពេល Honda និង Toyota កំពុង​ប្រឈម​ហានិភ័យ

អន្តរជាតិ
0 Shares

​​ក្រុមហ៊ុន​ផលិត​យានយន្ត Nissan Motor Co បាន​ប្រកាស​កាលពី​ថ្ងៃអង្គារ​កន្លង​ទៅ​ទៅ ថា​ប្រតិបត្តិការ​ប្រចាំ​ឆ្នាំ គឺ​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើនជាង​ឆ្នាំទៅ​រហូត​ដល់ ២០% បើ​ទោះជា​គ្រឿង​បង្គំ​យានយន្ត​ហាក់​មានការ​រាំងស្ទះ​ក៏​ពិតមែន។

ដូច​ទៅ​នឹង​រោងចក្រ​ផលិត​យានយន្ត​ធំៗ​ឯទៀត Nissan គឺ​បាន​កាត់​បន្ថយ​ការ​ផលិត​ច្រើន ដោយសារ​កង្វះ​ខាត​បន្ទះឈីប​ និង​គ្រឿង​បង្គំ​ផ្សេងៗ តែ​តម្រូវការ​ទីផ្សារ​រថយន្ត Nissan គឺនៅ​ទីផ្សារ​សំខាន់​ដូចជា​ ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​នៅ​តែបន្ត​កើនឡើង​ឥត​ឈប់ឈរ។

សម្រាប់​ប្រាក់​ចំណូល​ឆ្នាំ​នេះ Nissan ទទួល​បានប្រមាណ ១៨០ ពាន់​លាន​យ៉េន ( ១,៥៩ ពាន់​លាន​ដុល្លារ) ខណៈ​កាល​ឆ្នាំ​ទៅ​ពួកគេ​ទទួល​បាន ១៥០ ពាន់​លាន​យ៉េន ដែល​ស្ថិតិ​ខាងលើ​គឺ​ច្រើនជាង​ការ​រំពឹង​ទុក​ត្រឹម ១៦១ ពាន់​លាន​យ៉េន​ពី​ការ​វិភាគ​របស់​អ្នក​ឯកទេស​ ២៣ រូប។

ដោយឡែក​ក្រឡេក​ទៅ​មើល​ស្ថានភាព​ក្រុមហ៊ុន​គូប្រជែង​ដទៃ​ដូចជា Honda Motor Co វិញ គឺ​បាន​ខាតបង់​ប្រាក់​ចំណូល​ប្រមាណ ១៥% មក​សល់​ត្រឹម ៦៦០ ពាន់​លាន​យ៉េន ដោយសារ​កង្វះ​ខាត​បន្ទះឈីប ស្របពេល​ Toyota Motor Corp គឺ​បាន​កាត់​បន្ថយ​ការ​លក់​ប្រចាំ​ឆ្នាំ និង​បាន​បង្ហើប​ថា​ កង្វះ​ខាត​បន្ទះឈីប នឹង​នៅ​តែជា​បញ្ហា​ចំបង​សម្រាប់​ការ​ផលិត​យានយន្ត៕

ប្រភព: CNA

Nissan ចំណូល​លក់​រថយន្ត​កើន​ជាង ​២០% ​ស្របពេល Honda និង Toyota កំពុង​ប្រឈម​ហានិភ័យ
0 Shares