កម្ពុជា-ស្លូវ៉ានី ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នឹងទេសចរណ៍

សង្គម​និង​សេដ្ឋកិច្ច
90 Shares

នៅក្នុងក្របខណ្ឌទ្វេភាគី កម្ពុជា និងសាធារណរដ្ឋស្លូវ៉ានី បានឯកភាពគ្នា ក្នុងការពង្រឹង ពង្រីក និងកិច្ចសហប្រតិបត្តិការ លើវិស័យដែលមានសក្តានុពលសម្រាប់ប្រទេសទាំងពីរ រួមមានវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យសុខាភិបាល និងវិស័យដទៃទៀត រួមទាំងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងប្រទេសទាំងពីរ។

ការប្រកាសបែបនេះ ធ្វើឡើងក្នុងជំនួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក ជេណេស ចេនហ្សា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ានី និងជាប្រធានប្ដូរវេនសហភាពអឺរ៉ុប ក៏ដូចជាអ្នកសម្រួលរវាងអាស៊ីអឺរ៉ុប ហៅកាត់ អាសឹមនិងអាស៊ាន នៅថ្ងៃទី៩ វិច្ឆិកា ម្សិលមិញ។

ក្នុងក្របខណ្ឌពហុភាគីក្នុងនាមជាប្រធានអាស៊ាននិងប្រធានប្ដូរវេននៃសហភាពអឺរ៉ុបសម្ដេចតេជោនិងលោក ចេន ហ្សា បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ជំរុញកិច្ចចរចារពាណិជ្ជកម្មសេរីរវាងអាស៊ាននិងអឺរ៉ុបនិងសហការធ្វើយ៉ាងណាឲ្យដំណើរការកិច្ចប្រជុំអាស៊ីអឺរ៉ុបនាពេលខាងមុខទទួលបានជោគជ័យ។

លោក ចេន ហ្សា បានអញ្ជើញសម្តេចតេជោ ដើម្បីទៅធ្វើការទស្សនាកិច្ចនៅប្រទេសស្លូវេនី ហើយសម្ដេចក៏បានទទួលយកនូវការអញ្ជើញនេះ ខណៈដែលសម្តេចតេជោនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសស្លូវេនីនៅដើមឆ្នាំក្រោយ៕

កម្ពុជា-ស្លូវ៉ានី ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នឹងទេសចរណ៍
90 Shares