មកស្គាល់ឯកអគ្គរាជទូត​តំណាងកម្ពុជា​ជា​ស្រ្តី​ កំពុងបំពេញបេសកម្មនៅបរទេស

សង្គម​និង​សេដ្ឋកិច្ច

ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពដែលជាស្ត្រីខ្មែរតំណាងកម្ពុជា ដែលកំពុងបំពេញបេសកម្ម នៅបរទេសមានជាច្រើន​រូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ាញូសន៍ណែនាំ​ឲ្យស្គាល់មុខមាត់​​ឥស្សរជនស្រ្តីខ្មែរ ដែល​តំណាង​ជា​អគ្គរាជទូតកម្ពុជា​នៅបរទេសក្នុង​នោះ​រួមមាន៖

១.ស្ថានទូត នៃព្រះរាជាណាចក្រ កម្ពុជា ប្រចាំ សាធារណរដ្ឋប្រជាមានិតចិន លោកស្រី ខែក ចៃម៉ាលី ស៊ីសោដា (H.E. Mrs. KHEK Cai Mealy Sysoda) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ។

២. ស្ថានទូត នៃព្រះរាជាណាចក្រ កម្ពុជា ប្រចាំ ប្រទេស អាល្លឺម៉ង់ (លំនៅដ្ឋាន) ឆេក ក្រូអាត ហុងគ្រី ប៉ូឡូញ ស្លូវ៉ាគី និងស្លូវេនី លោកស្រី ភេន សាវនី (H.E. Mrs. PHEN Savny ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ។

៣. ស្ថានទូត នៃព្រះរាជាណាចក្រ កម្ពុជា ប្រចាំ ប្រទេស សាធារណៈ រដ្ឋ កូរ៉េ លោកស្រី ជ្រឹង បូទុមរង្សី (H.E. Mrs. CHRING Botum Rangsay ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ។

៤. ស្ថានទូត នៃព្រះរាជាណាចក្រ កម្ពុជា ប្រចាំនៅ ប្រទេស គុយបា (លំនៅដ្ឋាន) និង នីការ៉ាហ្គា លោកស្រី បាន បូរ៉ុម (H.E. Mrs. BAN Borom) ឯក អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ។

៥.ស្ថានទូត នៃព្រះរាជាណាចក្រ កម្ពុជា ប្រចាំ ប្រទេស ឡាវ (Laos) លោកស្រី ថោង សុគន្ធារី (H.E. Mrs. THONG Sokuntheary) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ។

យោងតាមឯកសារពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា​ បានឲ្យដឹងថា មកដល់ពេលនេះ កម្ពុជា​មាន​ស្ថានឯកអគ្គរាជទូត និងស្ថានតំណាងអចិន្ត្រៃយ៏​​នៅបរ​ទេស​​ចំនួន៣១រូប ប្រចាំនៅបណ្តា​ប្រ​ទេសចំនួន៨៣ លើពិភពលោក និង​មាន​​កុង​​ស៊ុល​កិត្តិយ​​ស​​​ចំនួន​២២ និងមានស្ថានអគ្គកុងស៊ុលចំនួន១២។

 រហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានទំនាក់ទំនងជាមួយប​ណ្តា​ប្រ​ទេស​នៅលើពិភពលោកចំនួន​​​​១៧៤ប្រទេសហើយ។​