សេដ្ឋកិច្ចតាមប្រព័ន្ធអ៊ីនអឺណិត ក្នុងតំបន់អាស៊ីអាគ្នេយ៍ រំពឹងថានឹងកើនដល់ ១ ទ្រីលានដុល្លារ នៅឆ្នាំ ២០៣០

អន្តរជាតិ
106 Shares

សេដ្ឋកិច្ចនៅក្នុងប្រព័ន្ធអ៊ីនអឺណិតរបស់អាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា នឹងអាចកើនឡើងដល់ ១ ទ្រីលានដុល្លារ នៅឆ្នាំ ២០៣០ ខណ:ពេលដែលមនុស្សរាប់លាននាក់ទៀត បានប្រើប្រាស់អ៊ីនធឺណិត ដើម្បីបញ្ជាទិញទំនិញ និងកម្ម៉ង់អាហារផងដែរ ។ នេះបើតាមរបាយការណ៍ពីឧស្សាហកម្មមួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ។

Southeast Asia Internet Economy To Hit $1 Trillion By 2030: Report

បន្ថែមពីនេះ របាយការណ៍ពី ក្រុមហ៊ុន Alphabet របស់ Google និងវិនិយោគិនរដ្ឋសិង្ហបុរី Temasek Holdings រួមទាំង អ្នកប្រឹក្សាធុរកិច្ចពិភពលោក Bain & Company បាននិយាយថា តំបន់អាស៊ីអាគ្នេយ៍ បានបន្ថែមអ្នកប្រើប្រាស់អ៊ីនធឺណិតថ្មីៗចំនួន ៦០ លាននាក់ ចាប់តាំងពីជំងឺរាតត្បាតកូវីដ ១៩ ផ្ទុះឡើង ដែលនាំឲ្យចំនួនសរុបនៃអ្នកប្រើប្រាស់ បានកើនឡើងដល់ ៤៤០ លាននាក់ ។

Southeast Asian internet economy to hit $1trln by 2030, report says

មិនតែប៉ុណ្ណោះ ប្រទេសទាំង ១១ នៃតំបន់នេះ បានក្លាយជាទីផ្សារអ៊ីនអឺណិត ដែលមានភាពរីកលូតលាស់លឿនបំផុតមួយរបស់ពិភពលោក ដោយសារតែមានចំនួនប្រជាជនវ័យក្មេង ភាពជឿនលឿនទៅលើការប្រើប្រាស់ស្មាតហ្វូន និងប្រជាជនដែលមានជីវភាពធូរធា កំពុងមានការកើនឡើងផងដែរ ។

ទន្ទឹមនឹងនេះ ឧស្សាហកម្មអនឡាញសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ត្រូវបានគេរំពឹងថានឹងកើនឡើងហួសពីការប៉ាន់ស្មាន ដល់ចំនួន ១៧៤ ពាន់លានដុល្លារ ក្នុងបរិមាណទំនិញសរុប (GMV) ត្រឹមចុងឆ្នាំ ២០២១ ដល់ចំនួន ៣៦០ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ និង ១ ទ្រីលានដុល្លារ នៅឆ្នាំ ២០៣០ ដែលនេះជាការជំរុញដ៏ចម្បង ទៅលើកំណើននៃពាណិជ្ជកម្មអេឡិចត្រូនិក និងការដឹកជញ្ជូនអាហារ​ ខណ:អ្នកប្រើប្រាស់សេវាកម្មនេះ ដែលជាប់គាំងនៅផ្ទះ បានងាកទៅរកប្រព័ន្ធអ៊ីនធឺណិត៕

ប្រភព: Bangkok Post

សេដ្ឋកិច្ចតាមប្រព័ន្ធអ៊ីនអឺណិត ក្នុងតំបន់អាស៊ីអាគ្នេយ៍ រំពឹងថានឹងកើនដល់ ១ ទ្រីលានដុល្លារ នៅឆ្នាំ ២០៣០
106 Shares