បទ Are you ok? ល្បីដល់សារព័ត៌មានឥណ្ឌូនេសុីបានចុះផ្សាយព្រោងព្រាត

កម្សាន្ត

ជឿជាក់ថាមហាជន ប្រាកដជាបានស្តាប់និងទស្សនារួចមកហើយ បទចម្រៀងកំពុងល្បីពេញនិយមនៅលើបណ្តាញសង្គមកម្ពុជា ពោលគឺបទចម្រៀង Are You Ok ដែលជាការបកស្រាយរបស់តារាចម្រៀងប្រចាំផលិកម្ម Galaxy Navatra គឺ កញ្ញា តន់ ច័ន្ទសីម៉ា ឥឡូវនេះល្បីដល់សារព័តមានឥណ្ឌូនេសុីបានចុះផ្សាយព្រោងព្រាតតែម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើកតាមទំព័រ ហ្វេសប៊ុកផេករបស់ផលលិតកម្ម Galaxy Navatra បានសរសេររៀបរាប់ថា ខណៈនេះសារព័ត៌មានល្បីៗរបស់ប្រទេសឥណ្ឌូនេសុីបានចុះផ្សាយព្រោងព្រាតអំពីបទ “Are You Ok ? “របស់ CAM POP កម្ពុជាយើងដែលកំពុងទទួលបានការគាំទ្រខ្លាំងនៅឥណ្ឌូនេសុី។ គួរបញ្ជាក់ផងដែរថាបច្ចុប្បន្នប្រទេសឥណ្ឌូនេសុីមានប្រជាជនសរុបជិត៣០០លាននាក់ ជាប់ជាប្រទេសដែលមានប្រជាជនច្រើនលេខ៤លើសកលលោក។

សូមរំលឹកផងដែរ ស្នាដៃក្នុងប៉ារ៉ូលបទ Are You Ok? ច្រៀងជាលក្ខណៈលាយឡំភាសាចំនួន ៥ មានទាំង ភាសាខ្មែរ ចិន ឥណ្ឌូនេស៊ី កូរ៉េ និងអង់គ្លេស និងត្រូវបានផលិតកម្ម Galaxy Navatra បង្ហោះលើ channel youtube ថ្មី មួយរបស់ខ្លួន មានឈ្មោះថា CAM-POP Galaxy Navatra នៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ។គិតដល់ ថ្ងៃទី ១១ ខែវិច្ឆិកា នេះ មាន អ្នក ចូល ទស្សនាច្រើន លើសលប់រហូតដល់ 26 M ដងហើយ។