នេះហើយ​​រូបរាង​ឡាន​អគ្គិសនី​ដំបូង​របស់​ជប៉ុន​បង្កើត​ឡើង​ដោយ Subaru និង Toyota

អន្តរជាតិ
0 Shares

ក្រុមហ៊ុន​ផលិត​យានយន្ត​ជប៉ុន Subaru Corp បាន​ប្រកាស​សមិទ្ធផល​បាន​មក​ពី​ការ​រួមដៃ​ជាមួយ​ក្រុមហ៊ុន​យក្ស Toyota Motor Corp រយៈ​ពេល​ ២ ឆ្នាំ​កន្លង​មក ដែល​នោះ​គឺ​ជា​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ជប៉ុន​តំបូង ម៉ូដែល Solterra។

រថយន្តអគ្គិសនីមួយនេះ ពេលសាកពេញ​ម្តង អាច​រត់បានចម្ងាយ ៤៦០គីឡូម៉ែត្រ សម្រាប់ប៉ុង២ និង ​៥៣០គីឡូម៉ែត្រ សម្រាប់​ប៉ុង១ ខណៈចំពោះតម្លៃ​រថយន្តម៉ូដែល​នេះ​ផងដែរ គឺមិនទាន់​ប្រកាស​នៅឡើយ ដោយ​វាត្រូវបាន​រំពឹងថានឹង​មានវត្តមានលើទីផ្សារនៅ​ពាក់កណ្ដាលឆ្នាំ ២០២២ ខាងមុខ។

រថយន្ត​ប្រភេទ Sport SUV មួយ​នេះ គឺ​ផលិត​ឡើង​តាម​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន​ដែល​គ្រប់គ្នា​ផ្ដោត​សំខាន់​លើ​ការ​ប្រើប្រាស់​អគ្គិសនី ដើម្បី​កាត់បន្ថយ​ការ​ប្រើប្រាស់​ឧស្ម័ន​ពុល ជួយសម្រួល​ដល់​បរិស្ថាន​ពិភពលោក។

ការ​ផ្លាស់ប្ដូរ​មួយ​នេះ បាន​ផ្ដល់​ឱកាស​ឲ្យ​ក្រុមហ៊ុន​ខ្នាត​តូច​ដូចជា Subaru មាន​ឱកាស​ប្រជែង​ទីផ្សារ​ជាមួយ​ក្រុមហ៊ុន​ខ្នាត​យក្ស​ផ្សេងៗ​សម្រាប់​ផលិតផល​យានយន្ត​អគ្គិសនី​របស់​ពួកគេ​ ហើយ​ស្របពេល​ជាមួយ​គ្នា​នោះ​ក្រុមហ៊ុន​យក្ស​ដូចជា Toyota ក៏​មាន​ឱកាស​ចាប់​យក​ក្រុមហ៊ុន​តូចៗ​មក​រួម​ការងារ​ជាមួយ​គ្នា​ដេរ។

បញ្ជាក់​ដែរថា Toyota ដ្បិត​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​បំផុត​លើ​លោក​ផ្នែក​តាម​ការ​ផលិត​មែន តែ​ពួកគេ​ទើប​នឹង​ប្រឡូក​ក្នុង​វិស័យ​យានយន្ត​អគ្គិសនី​តែប៉ុណ្ណោះ ដោយ​កាលពី​ខែ​មុន​បាន​ប្រកាស​នូវ​គម្រោង​រថយន្ត​អគ្គិសនី bZ4X ហើយ​បច្ចុប្បន្ន​មាន​បំណង​ចង់​ចាយ​លុយ ១៣,៥ ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​ផលិត​អាគុយ​ឡាន​អគ្គិសនី​ក្នុង​រយៈពេល ១០ ឆ្នាំ​ផង​ដែរ៕

ប្រភព: CNA

នេះហើយ​​រូបរាង​ឡាន​អគ្គិសនី​ដំបូង​របស់​ជប៉ុន​បង្កើត​ឡើង​ដោយ Subaru និង Toyota
0 Shares