ក្រុមហ៊ុន Huawei បង្ហាញ​គម្រោង E-Police មក​នគរបាល​កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

នាយ​ឧត្តមសេនីយ៍​ ហ៊ឹ​ម​ យ៉ា​ន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ RICHARD​ QIAO​ ដែល​ជា​ប្រធាន​តំបន់​សន្តិសុខ​សាធារណៈ​ នៃ​ក្រុម​ជំនួញ​សហគ្រាស​អាស៊ី​អាគ្នេយ៍​ និង​ជា​តំណាង​ក្រុមហ៊ុន​ HUAWEI​ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នា​ព្រឹក​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៩។ នេះបើតាម​ការចុះ​ផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ឱកាស​នោះ ក្រុមហ៊ុន​ HUAWEI​ បាន​បង្ហាញ​គម្រោង​ E-Police​ និង​ការងារ​សន្តិសុខ​ចរាចរណ៍​ជាមួយ​​លោក​អគ្គស្នងការ​រង​នគរបាល​ជាតិ​ ក្នុង​ការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ នៅ​រាជធានី​ភ្នំពេញ​ និង​នៅ​ខេត្ត​ព្រះ​សីហ​នុ​។​​

នាយ​ឧត្តមសេនីយ៍​ ហ៊ឹ​ម​ យ៉ា​ន​ បាន​សង្កត់ធ្ងន់​ឲ្យ​ក្រុម​អ្នកបច្ចេកទេស​របស់​ក្រុមហ៊ុន​ HUAWEI​ និង​អ្នកបច្ចេកទេស​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ សិក្សា​លើក​គម្រោង​ចេញ​ជាទី​បញ្ជាការ​ជា​កញ្ចប់​តែ​ម្តង​ ដែល​ក្នុង​នោះ​រួម​មាន​សម្ភារៈ​បច្ចេកទេស​បំពាក់​ក្នុង​ទីបញ្ជាការ​ ,​សម្ភារៈ​បច្ចេកទេស​សម្រាប់​ដាក់​តាម​គោលដៅ​ នីមួយៗ​សម្រាប់​ត្រួតពិនិត្យ​។​​

លោក​បន្ត​ថា កាមេរ៉ា​ដែល​បំពាក់​ត្រូវ​តែ​ធានា​លើ​គុណភាព​ និង​ប្រសិទ្ធភាព​ដែល​អាច​ទាញ​ជិត​ទាញ​ឆ្ងាយ​បាន​,​ អាច​ផ្ទុក​ទិន្នន័យ​បាន​ ដែល​មិន​ត្រឹមតែ​ធានា​លើ​ការ​ត្រួតពិនិត្យ​ចរាចរណ៍​នោះ​ទេ​ ជា​ពិសេស​ គឺ​អាច​បម្រើ​ឲ្យ​ការងារ​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​បាន​ទៀត​ផង​៕

អត្ថបទ និង​រូបថត៖ អគ្គស្នងការដ្ឋាននគរបាល​ជាតិ