ក្រុមហ៊ុនគ្រាក់ៗចំនួន ១៤ ទទួលបានវិញ្ញាបនបត្រចុះបញ្ជីវិនិយោគនៅកម្ពុជាជាស្ថាពរ គិតជាទឹកប្រាក់សរុប ៥៤០ លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនវិនិយោគធំៗ ចំនួន ១៤ក្រុមហ៊ុន សរុបជាទឹកប្រាក់នៃទំហំវិនិយោគទាំងអស់ប្រមាណ  ៥៤៤,៨ លានដុល្លារសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងចំណោមក្រុមហ៊ុនដែលបាននឹងកំពុងយកទុនវិនិយោគខ្ទង់លានដុល្លារ និងផ្ដល់ការងាររាប់ម៉ឺនកន្លែងដល់ប្រជាជនកម្ពុជា ទាំងអស់នោះ រួមមាន៖ រោងចក្រផ្គុំ និងដំឡើងរថយន្ត រោងចក្រផលិតរថយន្តដឹកទំនិញគ្រប់ប្រភេទ រោងចក្រផលិតរថយន្តសណ្ដោង គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី រោងចក្រផលិតទឹកបរិសុទ្ធ ផលិតទឹកផ្លែឈើ និងសម្ភារៈវេចខ្ចប់ រោងចក្រផលិតពោងខ្យល់គ្រប់ប្រភេទ ទូកកាយ៉ាក់ និងសម្ភារៈបរិក្ខាពាក់ព័ន្ធនឹងពោងគ្រប់ប្រភេទ ជាពិសេសរោងចក្រក្នុងវិស័យវាយនៈភ័ណ្ឌគ្រប់ប្រភេទតែម្ដង។

ខាងក្រោមនេះ គឺជាឈ្មោះក្រុមហ៊ុន និងព័ត៌មានលម្អិតបឋមរបស់ក្រុមហ៊ុនទាំង ១៤ ដែល គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ៖

១- R M A AUTOMOTIVE (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគចំនួន ២១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៤១កន្លែង។

២- EM AUTOMOBILE CO., LTD: គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងចក្រ រថយន្តសណ្តោង និងរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤៨ ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង មានទុនវិនិយោគចំនួន ១៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៥កន្លែង។

៣-SCHNEITEC WESTERN CO., LTD: គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល ពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ មានទុនវិនិយោគប្រមាណ ១១១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧កន្លែង។

៤-SCHNEITEC NORTHERN CO., LTD: គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ មានទុនវិនិយោគប្រមាណ ៣៣០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤០កន្លែង។

៥-SMART TEX GARMENT (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៣៨០កន្លែង។

៦-REMONDA (CAMBODIA) APPAREL CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨០៣កន្លែង។

៧-CATHAYA INDUSTRY (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤៤ ភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦៤៧កន្លែង។

៨-HENGWIN (CAMBODIA) GARMENT CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦៤៨កន្លែង។

៩-JW ZHONGRUN (CAMBODIA) GARMENT CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦៤៨កន្លែង។

១០-WTX LEADING FASHION CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរនិងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្បាលដីលេខ០៩៩៤ ផ្លូវជាតិលេខ២១ ភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៦១កន្លែង។

១១-CLOTHO (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០១៨កន្លែង។

១២-HUN TY REAL ESTATE CO., LTD: គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ និងផលិតសម្ភារៈវេចខ្ចប់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១៧,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៣០កន្លែង។

១៣-KULARA WATER CO., LTD: គម្រោងបង្កើតរោងចក្រផលិតទឹកបរិសុទ្ធ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ មានទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០៧កន្លែង។

១៤-SUN PLEASURE (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតពោងខ្យល់គ្រប់ប្រភេទ ទូកកាយ៉ាក់ និងសម្ភារៈបរិក្ខាពាក់ព័ន្ធនឹងពោងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៤០កន្លែង។

ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា