ក្រុមហ៊ុន ខេស៊ី គ្រុប ផ្តល់សិទ្ធិអភិវឌ្ឍន៍គម្រោង Resort មានទំហំជាង ៣៥០ ហិកតា ទៅឲ្យក្រុមហ៊ុន HH Land Development

សង្គម​និង​សេដ្ឋកិច្ច
352 Shares

ក្រុមហ៊ុន ខេស៊ី គ្រុប សម្រេចផ្តល់សិទ្ធិអភិវឌ្ឍន៍គម្រោងមរតកបរសេដ្ឋទាំងមូល ទៅឲ្យក្រុមហ៊ុន HH Land Development co Lt ដើម្បី
អភិវឌ្ឍន៍ Resort សម្រាប់សម្រាកលំហែ និង​ចូលនិវត្តន៍ដំបូងគេបំផុតនៅកម្ពុជា ​ស្ថិតស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ លាតសន្ធឹង​លើផ្ទៃដី​ប្រមាណ​ជាង ៣៥០ ហិកតា នៅ​ក្នុងតំបន់​ដ៏មាន​សក្ដានុពល ហ៊ុំព័ទ្ធទៅដោយ​សម្រស់​ព្រៃភ្នំធម្មជាតិ ​​និង​ដំណាំកសិឧស្សាហកម្មជា​ច្រើនប្រភេទ​។

ថ្លែងក្នុងពិធីចុះហត្ថលេខា រវាងដៃគូអភិវឌ្ឍន៍គម្រោងមរតកបរសេដ្ឋ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅក្នុងផ្សារខែស៊ី (KC) លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ខេស៊ី គ្រុប និង​ជាអ្នកផ្តល់សិទ្ធិអភិវឌ្ឍន៍គម្រោងមរតកបរសេដ្ឋទាំងមូល​ បានលើកឡើងថា គម្រោងមួយនេះលោកបានគិតគូរតាំងពី៥ឆ្នាំមុនមកម្លេះ ហើយឥឡូវលោកក៏បានរកឃើញដៃគូអភិវឌ្ឍន៍ពិតប្រាកដ​ដែលអាចអភិវឌ្ឍន៍កន្លែងនេះឲ្យក្លាយទៅជារីហ្សតទី១ នៅកម្ពុជា។

លោកថ្លែងថា ដៃគូភិវឌ្ឍន៍ក៏ដូចជាដៃគូសហការលក់ ត្រូវខិតខំ​ចូលរួម​អភិវឌ្ឍន៍ និង​ជួយផ្សព្វផ្សាយ​គម្រោងនេះ​ប្រកបទៅដោយការទទួលខុសត្រូវ ស្មោះត្រង់ និងសុច្ចរិតភាពចំពោះអតិថិជន ពោល​គឺ​សន្យាចំពោះអ្វី​ដែលខ្លួនធ្វើបាន មិនត្រូវសន្យាអ្វី​ដែល​ខ្លួន​មិនអាច​ធ្វើ​បានឡើយ​។

លោក ហុំ ហាក់ CEO និង​ជា​អ្នក​តំណាងទទួលបានសិទ្ធិផ្តាច់មុខ​ក្នុងការអភិវឌ្ឍន៍គម្រោងមរតកបរសេដ្ឋពីក្រុមហ៊ុន ខេស៊ី គ្រុប គូសបញ្ជាក់ថា លោក​ចង់​បង្កើតស្នាដៃអភិវឌ្ឍន៍កន្លែង​នេះ​ឲ្យក្លាយជាតំបន់ដ៏ទាក់ទាញនា​ពេលអនាគត។

បើតាមលោក ហុំ ហាក់ មូលហេតុដ៏សំខាន់ដែលលោកទទួលយកគម្រោងនេះមកអភិវឌ្ឍន៍​ ទី១ ចង់បង្កើតកន្លែងសម្រាកលំហែ និងចូលនិវត្តន៍មុនគេនៅកម្ពុជាដែលមានចម្ងាយមិនឆ្ងាយពី​ទីក្រុងភ្នំពេញ ទី២ ​អភិវឌ្ឍន៍ទីនេះ​ឲ្យ​ក្លាយ​ទៅជារីហ្សតសម្រាក​លំហែដែល​អាច​ផ្តល់សេវាកម្ម​គ្រប់បែប​យ៉ាង​ដល់ប្រជាពលរដ្ឋ​ខ្មែរ​ និងជន​បរទេសសម្រាប់ការរស់នៅ ឬធ្វើការនៅក្នុងទីតាំងមួយដែលមាន​បរិយាកាសល្អ និង​ស៊ីវិល័យ និងទី៣ ចង់កែច្នៃធនធានធម្មជាតិ​ដែលមានស្រាប់នៅទីនេះ ពីកន្លែងស្ងប់ស្ងាត់​ទៅជាតំបន់អភិវឌ្ឍន៍ដែល​អាច​ផ្ដល់​ការងារ​ច្រើនប្រភេទ​ដល់​ប្រជាពលរដ្ឋនៅហ្នឹងកន្លែង​ក៏ដូចជា​ចង់ស្តារមុខមាត់ លើកសម្រស់ខេត្តនេះ​ឲ្យ​កាន់តែល្បីល្បាញមួយកម្រិតទៀត។

ជាមួយគ្នានេះ លោក សាវិន ហ្វីលីព និងលោក​ លី ណូរ៉ា ក៏ត្រូវបានតែងតាំង​ជាផ្លូវការ​ជា​​ទូតសុឆ្ឆន្ទៈ ​នៃគម្រោង​ «មរតកបរសេដ្ឋ» ដែលអភិវឌ្ឍន៍លើរីសត់ថ្មីសន្លាងមួយសម្រាប់​​​សម្រាកលំហែ និង​ចូលនិវត្តន៍ដំបូងគេបំផុតនៅកម្ពុជា​ នៅពេលខាងមុខ។ ខណៈមរតកបរសេដ្ឋនឹងរៀបចំ​បង្កើត​ឲ្យមានសេវាកម្ម បម្រើឲ្យការសម្រាកលំហែដូច​ជា អាហារដ្ឋាន ហាងកាហ្វេ សួនច្បារ ផ្ទះលំហែ មជ្ឈមណ្ឌល​កីឡាគ្រប់ប្រភេទ​ ​ កន្លែង​វាយកូនហ្គោល​ ​ ​​​ និង Skybar ​នៅលើកំពូលភ្នំ​ជាដើម ខណៈ​ដែល​ពេល​នេះ​ក្រុម​ការងារ​កំពុង​សម្រុក​​ឈូសឆាយផ្លូវនៅក្នុងដីចម្ការសម្រាកលំហែ​ និង​ខ្នងភ្នំ ដែល​អាច​មើលទេសភាព​បាន ៣៦០ដឺក្រេ។

បន្ថែមលើនេះដែរ មរតកបរសេដ្ឋ​ កំពុងដាក់លក់​ដីចម្ការសម្រាក​លំហែដែលមានដំណាំស្រាប់​ជាច្រើនប្រភេទដូចជា​ លម៉ើ សាឡាក់ តាង៉ែន ក្រូចថ្លុង និង​ចំបក់បារាំងជាដើម​ ​​ចាប់ពីទំហំ 15×40 ម៉ែត្រឡើងទៅ ក្នុងតម្លៃ​ចាប់ពី​ជាង ១ម៉ឺនដុល្លារឡើង។ មានទីតាំង​ស្ថិតនៅក្នុងឃុំ ស្វាយចចិប និង​ឃុំព្រះខែ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មរតកបរសេដ្ឋមានចម្ងាយ​ត្រឹមតែ ៧០គីឡូម៉ែត្រប៉ុណ្ណោះ​​ពី​រាជធានី​ភ្នំពេញ ឬ ចម្ងាយ​ត្រឹមតែ ១៧ គីឡូម៉ែត្រប៉ុណ្ណោះ​​ពីផ្លូវ​ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ផ្សារត្រពាំងក្រឡឹង​៕

ក្រុមហ៊ុន ខេស៊ី គ្រុប ផ្តល់សិទ្ធិអភិវឌ្ឍន៍គម្រោង Resort មានទំហំជាង ៣៥០ ហិកតា ទៅឲ្យក្រុមហ៊ុន HH Land Development
352 Shares