ដឹង Ronaldo ចាយ​អស់​ប៉ុន្មាន​ទេ ទម្រាំ​ក្លាយជា​ម្ចាស់​នាឡិកា​ Rolex ថ្លៃ​បំផុត​លើលោក?

អន្តរជាតិ

កីឡាករ​បាល់ទាត់​ល្បីឈ្មោះ Cristiano Ronaldo បាន​ក្លាយជា​ម្ចាស់​នាឡិកា Rolex មួយ​គ្រឿង​ដែល​គេ​អះអាង​ថា ជា​នាឡិកា​ថ្លៃ​បំផុត​លើ​លោក ដែល​នាឡិកា​មួយ​គ្រាប់​នេះ​មិនមែន​គ្រប់គ្នា​សុទ្ធតែ​មាន​សំណាង​ទិញ​វា​បាន ឬ​បាន​ឃើញ​រាល់​ថ្ងៃ​ឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា បើ​តាម​ការ​ចុះផ្សាយ​ពី Daily Star បាន​ឲ្យ​ដឹងថា នាឡិកា​មួយ​គ្រឿង​នេះ គឺ Ronaldo បាន​ទិញ​កាលពី​ឆ្នាំ ២០១៩ អំឡុងពេល​ប្រធាន​ក្រុម​ព័រទុយហ្គាល់​ប្រកប​អាជីព​នៅ​ក្លឹប Juventus ប្រទេស​អ៊ីតាលី។

ដោយឡែក​តម្លៃ​នាឡិកា​មួយគ្រឿង​នេះ គឺ​ប្រមាណ ៣៧១ ០០០ ផោន​ ឬ​ជិត​កន្លះ​លាន​ដុល្លារ​អាមេរិក​នា​ពេល​នោះ ដែល​វា​គឺ​ជា​តម្លៃ​ថ្លៃ​បំផុត​មួយ​ប្រចាំ​ក្រុមហ៊ុន​នាឡិកា​លំដាប់​ពិភពលោក Rolex។

គ្រឿង​បង្គំ​ដែល​ធ្វើ​ឲ្យ​តម្លៃ​នាឡិកា​មួយ​នេះ​ថ្លៃ​ដល់​ថ្នាក់នេះ គឺ​ដោយសារ​វា​បំពាក់​ជាមួយ​នឹង​មាស​ពណ៌​ស ១៨ ការ៉ាត់​នៅ​តួ​នាឡិកា និង​គ្រាប់​ពេជ្រ ៣០ ការ៉ាត់​ផង​ដែរ ខណៈ​នាឡិកា​មួយ​នេះ​មាន​ឈ្មោះ​ថា GMT Master Ice ។

បញ្ជាក់​ដែរ​ថា ​គិត​មក​ទល់​ពេល​នេះ ទ្រព្យសម្បត្តិ​របស់ CR7 គឺ​មាន​លើស​ពី​ ១ ពាន់​លាន​ដុល្លារ ខណៈ​រូបលោក​ក៏​ជា​កីឡាករ​បាល់ទាត់​ស៊ី​ថ្លៃ​ឈ្នួល​ខ្ពស់​បំផុត​ប្រចាំ​លីគកំពូល Premier League ពោល​ទទួលបាន​ប្រមាណ​កន្លះ​លាន​ផោន/សប្ដាហ៍៕

ប្រភព: Sportbible