អត្រា​ក្រីក្រ​ពលរដ្ឋ​ថៃ​ អាច​កើន​ដល់ ១៥ លាន​នាក់​នា​ឆ្នាំ​​ ២០២២

អន្តរជាតិ
152 Shares

អត្រា​ប្រជាជន​ក្រីក្រ​នៅ​ប្រទេស​ថៃ នឹង​អាច​កើនឡើង​ដល់ ១៥ លាន​នាក់​នៅ​ឆ្នាំ​ក្រោយ ស្របពេល​បច្ចុប្បន្ន ស្ថិតិ​ប្រជាជន​ក្រីក្រ​នៅ​ក្នុង​ប្រទេស​គឺ​មាន​ដល់​ជិត ១៤ លាន​នាក់​ហើយ ដោយសារ​ការ​ពន្យារពេល​នៃ​បញ្ហា​កូវីដ ១៩។ នេះ​បើតាម​ការ​អះអាង​ពី​នាយករដ្ឋមន្ត្រី​ផ្នែក​ហិរញ្ញវត្ថុ ។

ក្រសួង​ហិរញ្ញវត្ថុ​នឹង​ប្រកាស​បើក​ចុះឈ្មោះ​សម្រាប់​កំណត់​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​នៅ​ដើម​ឆ្នាំ​ក្រោយ ហើយ​ទើប​សម្រេច​ចេញ​ប័ណ្ណ​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ​ដែល​សម​នឹង​ទទួល​បាន​កាត​នោះ។

លោក Santi បាន​បង្ហើប​ឲ្យ​ដឹងថា ចំនួន​នៃ​ប្រជាជន​ក្រីក្រ នឹង​កើតឡើង​ដល់ ១-២ លាន​នាក់​សម្រាប់​ការ​ចុះឈ្មោះ​សារនេះ ខណៈ​បច្ចុប្បន្ន​មាន​ប្រជាជន ១៣,៦៥ លាន​នាក់​ជា​ម្ចាស់​ប័ណ្ណ​សុខុមាលភាព។

ចំពោះ​ប្រជាពលរដ្ឋ​ដែល​អាច​មាន​សិទ្ធ​ជា​ម្ចាស់​ប័ណ្ណ​សុខុមាលភាព​ត្រូវតែ​មាន​អាយុ ១៨ ឆ្នាំ​ឡើង​ទៅ ហើយ​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ពួកគេ​គឺ​ដាច់ខាត​មិន​លើសពី ១ សែន​បាត​ឡើយ។

ដោយឡែក ក្រសួង​កំពុង​ពិចារណា​បន្ថែម​ការ​កំណត់​សិទ្ធិ​ទទួល​បាន​កាត​នេះ ដោយ​បច្ចុប្បន្ន​ក្រសួង​កំណត់​ត្រឹម​តែ​ប្រាក់​ចំណូល​ និង​ដីឡូតិ៍​ជាដើម តែ​សារ​ក្រោយ​ប្រហែល​ជា​នឹង​រាប់​បញ្ចូល​ទាំង​សម្ភារៈ​ប្រើប្រាស់​ដូចជា​ឡាន​ជាដើម។

មិន​តែ​ប៉ុណ្ណោះ ក្រសួង​ថែមទាំង​មាន​បំណង​ផ្ដល់​ជូន​កាត​នេះ​ទៅ​កាន់​សមាជិក​ប្រចាំ​គ្រួសារ​នីមួយៗ​ដូចជា ក្នុង​ករណី​គ្រួសារ​មួយ​ដែល​មាន​ប្ដី​ជា​បុគ្គល​រក​ចំណូល​បាន​ច្រើន ហើយ​ប្រពន្ធ​ជា​ស្ត្រី​មេផ្ទះ​មិន​មាន​ប្រាក់​ខែ គឺ​អាច​មាន​សិទ្ធ​ស្នើសុំ​ប័ណ្ណ​សុខុមាលភាព​បាន៕

ប្រភព: Bangkokpost

អត្រា​ក្រីក្រ​ពលរដ្ឋ​ថៃ​ អាច​កើន​ដល់ ១៥ លាន​នាក់​នា​ឆ្នាំ​​ ២០២២
152 Shares