ពិត​ជា​ចិត្ត​សប្បុរស​មែន ឧកញ៉ា សៀក ហេង ចូល​រួម​១០០០​ដុល្លារ ជា​មួយ​មូលនិធិឧកញ៉ាបណ្ឌិត ជា ដើម្បីជួយជនពិកាកំបុតដៃទាំង​ទាំង​ពីរ

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

បន្ទាប់​ពី មាន​ការ​ស្នើ​សុំ​ពី​អ្នក​លេង​បណ្ដាញ​សង្គម​មេត្តា​ចែក​រំលែក​ព័ត៌មាន ស្ដី​ពី​​ជនពិកាកំបុត​ដៃ​​ទាំង​​២ ដើម្បី​ឲ្យ​មាន​មហាជន​ចូល​រួម​ចំណែក​ជួយ​នោះ ពេល​នេះ​លោក ឧកញ៉ា សៀក ហេង ចូល​រួម​១០០០ដុល្លារ ជា​មួយ មូលនិធិឧកញ៉ាបណ្ឌិត ជា រតនានិងជំទាវ លីហៀក រតនា។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​Facebook លោក Oknha Chear Ratana។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​រយៈFacebook លោក Oknha Chear Ratana បាន​សរសេរ​រៀប​​រាប់​​បែប​នេះ​ថា “បានជួបគ្នាជាមួយ​បង ឧកញ៉ា សៀក ហេង គាត់រួមចំណែក ទ្រទ្រង់មូលនិធិឧកញ៉ាបណ្ឌិត ជា រតនានិងជំទាវ លីហៀក រតនា ដើម្បីជួយជនពិកាកំបុតដៃទាំង ពីរចំនួន $1,000 មួយពាន់ដុល្លា ។ ខ្ញុំតំណាង អោយ មូលនិធិ សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកឧកញ៉ានិង លោកជំទាវ​ព្រមទាំងបុត្រាបុត្រីចៅប្រុសចៅស្រីសូមសមប្រ កបតែសេចក្ដីសុខជារៀង​រហូត​និរន្ត”

សូមជម្រាប​ថា​ ​ចាប់តាំងពី​ឆ្នាំ២០១៥មក​ ​មូលនិធិ​ឧកញ៉ា​បណ្ឌិត​ ​ជា​ ​រតនា​ ​និង​លោក​ស្រី​ឧកញ៉ា​ ​លី​ហៀក​ ​រតនា​ ​ព្រមទាំង​សប្បុរសជន​នានា​ ​បាន​រៀបចំ​ពិធី​ជួបជុំ​ជន​ពិការ​កំបុតដៃ​ទាំងពីរ​ទូទាំង​ប្រទេស​ ​បាន​ជាច្រើនលើក​ ​ហើយ​រៀងរាល់​ការ​ជួប​ជុំ​ម្តង​ៗ​ ​ជន​ពិការ​ដៃ​ទាំងពីរ​ ​ទទួល​បាន​ថវិកា​ចំនួន១លាន​រៀល​ ​អាវយឺត​ ​និង​អាហារ​ផង​ដែរ​។ ក្រៅពី​ការ​ជួបជុំ​នេះ​ ​មូលនិធិ​នេះ​ ​ក៏បាន​រៀបចំ​ឱ្យ​មានការ​ជួប​ជន​ពិការ​កំបុត​ដៃ​ទំាង​ពីរ​ ​និង​ផ្ដល់​ដើមទុន​សម្រាប់​បង្កើត​មុខរបរ​ចិញ្ចឹម​ជ្រូក​ ​គោ​ ​និង​មាន់ទា​ ​។​ ​មូលនិធិ​ ​ក៏បាន​សហការ​ជាមួយ​អង្គការ​ ​CHPAA​ ​ដឹកនាំ​ដោយ​លោកស្រី​វេជ្ជបណ្ឌិត​ ​Teri​ ​Kap​ ​Tan​ ​មក​ពី​សហរដ្ឋអាមេរិក​ ​ដោយ​បាន​បំពាក់​ដៃ​សិប្បនិម្មិត​ជូន​ជន​ពិការ​កំបុតដៃ​ទាំងពីរ​ផង​ដែរ​៕