សម្ព័ន្ធ​ក្រុមហ៊ុន PropertyGuru Group ប្រគល់ពានរង្វាន់ដល់បណ្តា​ក្រុមហ៊ុន​ឆ្នើម​ៗ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​

សង្គម​និង​សេដ្ឋកិច្ច

កម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំកម្ពុជារបស់ PropertyGuru ដើម្បី​ផ្តល់​ពានរង្វាន់​កិត្តិយស​ដល់​បណ្តា​ក្រុមហ៊ុន​ឆ្នើម​ៗ​ឈានមុខ​គេ​បំផុត​ នៅក្នុង​វិស័យ​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន​អ្នក​អភិវឌ្ឍន៍ និង​គម្រោង​ដែល​ល្អ​បំផុត ហើយ​រឹងមាំ​បំផុត​របស់​ប្រទេស ​បាន​ចូលរួមប្រកួតប្រជែង​យក​ពានរង្វាន់​ ១៩ ប្រភេទ​ផ្សេងៗ​គ្នា​នៅក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​ប្រចាំ​កម្ពុជា​លើក​ទី​៦ របស់ PropertyGuru ដែល​ធ្វើការ​ចាក់ផ្សាយ​នៅលើ​គេហទំព័រ AsiaPropertyAwards.com ។ ពានរង្វាន់​ប្រចាំឆ្នាំ​២០២១​នេះ ក៏​ប្រគល់​ពានរង្វាន់ Real Estate Personality of the Year នៅ​កម្ពុជា​ ជូន​ដល់​ម្ចាស់​លា​ភី​ជា​ស្ត្រី​ដំបូង​គេ​បង្អស់​ ដែល​បានទទួល​ពានរង្វាន់​ប្រភេទ​នេះផងដែរ​។

អ្នកឈ្នះ​ជយលាភី​សំខាន់ៗ​ពី​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ PropertyGuru ប្រចាំ​នៅ​កម្ពុជា​ឆ្នាំ​២០២១ នឹងមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ទទួល​ពានរង្វាន់​ល្អ​ដាច់​គេ​ប្រចាំ​អាស៊ី (Best of Asia) ក្នុង​កម្មវិធី​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​អចលនទ្រព្យ​អាស៊ី​លើក​ទី​១៦ របស់ PropertyGuru ។ ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ គឺជា​ផ្នែក​មួយ​នៃ​កម្រង​ព្រឹត្តិការណ៍​ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ ជា​កម្មវិធី PropertyGuru Week ដែល​រួមមាន​ការបើក​កិច្ចប្រជុំ​កំពូល​វិស័យ​អចលនទ្រព្យ PropertyGuru ប្រចាំ​អាស៊ី​ឆ្នាំ ២០២១​។​

ពានរង្វាន់ PropertyGuru Cambodia Property Awards 2021 លើក​ទី​៦ រៀប​ចំ​ឡើង​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន PropertyGuru Group និងឧបត្ថម្ភ​គាំទ្រ​ពី​​ក្រុមហ៊ុន Jotun ដៃគូ​សហការ​ផ្នែក​ទូរទស្សន៍​ខ្សែកាប​ផ្លូវការ History Channel ទស្សនា​វ​ដ្តី​ផ្លូវការ PropertyGuru Property Report ដៃគូ​ទំនាក់ទំនង​សាធារណៈ​ផ្លូវការ Two Way PR ដៃគូ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទស្សនា​វ​ដ្តី Construction & Property Magazine ដៃគូ​សប្បុរសធម៌​ផ្លូវការ Right To Play ដៃគូ​សហការ​ផ្លូវការ​លើ​បរិស្ថាន សង្គម និង​អភិបាលកិច្ច Baan Dek Foundation សមាគម​គាំទ្រ Asia MarTech Society និង​អ្នកគ្រប់គ្រង​ផ្លូវការ HLB៕​