សេវ​លេខ​ធនាគារ​ធំ ៣ នេះទុក ការពារ​​វេរលុយ​ខុស​កុង​ ប្រញាប់ខល​ទាក់ទង​បន្ទាន់

សង្គម​និង​សេដ្ឋកិច្ច

ករណី​អតិថិជន​វេរលុយ​ខុស​កុង​ កើត​មាន​ជាហូរហែដោយ​សារ​ការ​ភណ្ឌ​ច្រឡំ។ ​បើ​តាម​ប្រភព​ពី​បុគ្គលិក​ធនាគារ​មួយ​រូប​បាន​ប្រាប់​ថា នៅពេល​កើតមាន​បញ្ហា​វេរលុយ​ខុស​កុង​ អតិថិជន​ត្រូវ​ប្រញាប់​ទាក់ទ​ង​ម​ក​ធនាគារ​ជា​បន្ទាន់ ដើម្បីបង្កក​សាច់ប្រាក់។ យ៉ាងណា​ករណី​ធនាគារ​ក៏​មិន​​អាច​បញ្ជាក់​បាន​​ថា ​អតិថិជន​នឹង​​អាច​ទទួល​បាន​ទឹកប្រាក់​នោះវិញ​ដែរ​ឬ​យ៉ាង​ណា​ទេ ប៉ុន្តែ​ខាង​ធនាគារ​នឹង​ព្យាយាម​ដោះស្រាយ​ជូន​តាម​ដែល​អាច​ធ្វើ​បាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ករណី​នេះ​ធនាគារ​មួយ​ចំនួន​ក៏​នឹង​គិត​ថ្លៃ​សេវា​ពី​អតិថិជន ​ដែល​បាន​ផ្ទេរ​ខុស​ដើម្បី​ទទួល​បាន​ទឹកប្រាក់​ត្រឡប់​ទៅ​វិញ។

យ៉ាងណាមិញ ឧកញ៉ា​ញូស៍​នឹង​បង្ហាញ​លេខទូរសព្ទ​​ធនាគារធំ​ ៣ សេវទុកមាន​ធនាគារ ABA ធនាគារ​ Wing និង​ធនាគារ Aceleda សុទ្ធ​តែ​ជា​ធនាគា​រ​ធំ​បំផុត​ដែលមានប្រើ​សេវា​វេរលុយ​មាន​សកម្មភាព​ច្រើន​ជាង​គេ​។

1/ធនាគារ ABA

ធនាគារ​ ABA​ គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ឈានមុខ​មួយ​របស់​កម្ពុជា​​។ សេវា​ធនាគារ​អន​ឡាញ​ និង​ធនាគារ​តាម​ទូរសព្ទ​ដ៏​ទំនើប​ ធ្វើ​ឲ្យ​ធនាគារ​ ABA​ ទទួលការ​គាំទ្រ​​ក្លាយ​ជា​​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​សម្បូរ​បែប។​​

អតិថិជន​មាន​បញ្ហា​បន្ទាន់​ណាមួយ​អាច​ទំនាក់ទំនង​តាម​លេខ​៖ ០23 225 333/០98 203 203 ។

2/ធនាគារ Wing

ធនាគារឯកទេសវីង ទើប​ទទួលបានអាជ្ញាប័ណ្ណជា​ធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា ​ហើយអាជ្ញាប័ណ្ណនេះអនុញ្ញាតឱ្យវីងធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជក្រោមឈ្មោះ “ធនាគារ វីង (ខេមបូឌា) ម.ក”។ សេវាកម្មហិរញ្ញវត្ថុបែបឌីជីថលរបស់វីងដែលមានស្រាប់ តាម​រយៈ​ភ្នាក់ងារវីងដែលមានជាង ៩៣០០ កន្លែង និងកម្មវិធីស្មាតហ្វូនវីង ដែល​បង្កើត​បណ្តាញ​វេរលុយ​យ៉ាងទូលំទូលាយទូទាំំងប្រទេស។

អតិថិជន​មាន​បញ្ហា​បន្ទាន់​ណាមួយ​អាច​ទំនាក់ទំនង​តាម​លេខ​៖ ០23 999 989/ 012 999 489

3/ធនាគារ Aceleda

សេវា​ផ្ទេរ​ប្រាក់ គឺ​ជា​សេវា​មួយ​ដែល​ធនាគារ​​ Aceleda អនុញ្ញាតឱ្យ​អតិថិជន ធ្វើ​ការ​ផ្ទេរ ឬ​ទទួល​ប្រាក់​ទូទាំង​ប្រទេស និង​ផ្ទេរ ឬ​ទទួល​ប្រាក់​ក្រៅ​ប្រទេស ។ បច្ចុប្បន្ន​នេះ​ធនាគារ​អេស៊ីលីដា មាន​បម្រើ​សេវា​ផ្ទេរ​ប្រាក់​ដូច​ខាង​ក្រោម ៖

  • សេវា​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក
  • សេវា​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស​តាម​រយៈ​ប្រព័ន្ធ SWIFT
  • សេវា​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស​តាម​រយៈ វ៉េសស្ទឺន យូញៀន

អតិថិជន​មាន​បញ្ហា​បន្ទាន់​ណាមួយ​ អាច​ទំនាក់ទំនង​តាម​លេខ​៖ ០២៣ ៩៩៤ ៤៤៤/015 999 233