អាកាសចរណ៍សឹង្ហបុរី ត្រៀមដំណើរការហោះហើយន្តហោះប្រភេទ 737 MAX ឡើងវិញ ក្រោយខកខានជាយូរ ដោយសារឧបទ្ទវហេតុ

អន្តរជាតិ
134 Shares

នាយកប្រតិបត្តិជាន់ខ្ពស់មួយរូប បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Singarpore Airline Ltd រំពឹងថាអាចនឹងបន្តជើងហោះហើរប្រភេទ Boeing Co 737 MAX របស់ខ្លួនឡើងវិញ នៅមុនដំណាច់ឆ្នាំនេះ ស្របពេលវាក៏ជាសញ្ញាវិជ្ជមានមួយ សម្រាប់ការត្រលប់មកហោះហើរវិញ ចំពោះយន្តហោះប្រភេទនេះ នៅក្នុងតំបន់អាស៊ី ។

ជាក់ស្តែងនិយតករអាកាសចរណ៍របស់រដ្ឋ-ទីក្រុង បានសម្រេចអនុម័តឲ្យបើកជើងហោះហើរប្រភេទ  737 MAX ឡើងវិញកាលពីខែកញ្ញា ក្រោយជាងពីរឆ្នាំ បន្ទាប់ពីជើងហោះហើរនេះត្រូវបានផ្អាក ដោយសារការកើតឧបទ្ទវហេតុធ្លាក់ចំនួន ២ ដង ។

ប៉ុន្តែយ៉ាងណា ក្រុមហ៊ុន Singapore Airlines មិនទាន់បានបញ្ជូនប្រភេទយន្តនេះ មកបម្រើសេវាកម្មហោះហើរឡើងវិញនៅឡើយទេ ដោយសារតែវាត្រូវការទទួលបានភ្លើងខៀវ ពីបណ្តាប្រទេសផ្សេងៗទៀតជាមុនសិន ដើម្បីអាចហោះហើរយន្តហោះប្រភេទ 737 MAX នៅក្នុងដែនអាកាស និងចុះចត នៅក្នុងប្រទេសទាំងនោះ ។ ​

មិនតែប៉ុណ្ណោះ លោក Lee Lik Hsin អនុប្រធានប្រតិបតិ្តក្រុមហ៊ុនអាកាសចរណ៍សឹង្ហបុរី បានប្រាប់អ្នកយកព័ត៌មានជុំវិញការវិលត្រលប់មកហោះហើរវិញ របស់  737 MAX ថា ៖ ” យើងពិតជាសង្ឃឹមថា វានឹងអាចវិលមកហោះហើរបានវិញ នៅក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន ។ ហើយយើងរំពឹងថាវានឹងមានវត្តមាន នៅមុនដំណាច់ឆ្នាំនេះ ” ។

គួរបញ្ជាក់ផងដែរថា ឥណ្ឌា ម៉ាឡេស៊ី អូស្ត្រាលី និងជប៉ុន សុទ្ធសឹងតែស្ថិតនៅក្នុងចំណោមប្រទេសអាស៊ីដទៃទៀត ដែលបានយល់ព្រមឲ្យយន្តហោះ  737 MAX ត្រលប់មកបម្រើសេវាកម្មវិញ ខណ:ចិន និងឥណ្ឌូនេស៊ី នៅតែស្ថិតនៅក្នុងចំណោមប្រទេសដែលមិនបានអនុញ្ញាតនោះឡើយ ៕​

ប្រភព: Kelo

អាកាសចរណ៍សឹង្ហបុរី  ត្រៀមដំណើរការហោះហើយន្តហោះប្រភេទ 737 MAX ឡើងវិញ ក្រោយខកខានជាយូរ ដោយសារឧបទ្ទវហេតុ
134 Shares