ប៊ូទិកមួយកន្លែង​នៅ​​កំពង់សោមប្រាប់​តម្លៃ​បន្ទប់​ស្នាក់នៅ​​ ក្នុងពេល​អុំទូក

សង្គម​និង​សេដ្ឋកិច្ច

ប៊ូទិក​មួយ​កន្លែង​បាន​បង្ហើបពី​តម្លៃបន្ទប់ស្នាក់នៅ​ សម្រាប់​ភ្ញៀវ​ដែល​មក​កម្សាន្ត​ខេត្ត​ជាប់​សមុទ្រ​នេះ​នា​ឱកាស​បុណ្យអុំទូក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាម​បុគ្គលិក​គុជអាសុីប៊ូតិចបានប្រាប់​ឧកញ៉ាញូសស៍​តាមទូរសព្ទ​ថា បងប្អូនដែលមកលេងខេត្តព្រះសីហនុ ហេីយចង់បានកន្លែងគេងដែលស្អាត តំលៃធូរថ្លៃ ហេីយនៅជិតឆ្នេរសមុទ្រនោះគឺអាចទាក់ទងមកកាន់គុជអាសុីប៊ូតិច។ សម្រាប់ឱកាស​បុណ្យអុំទូក​ ​គ្រែមួយ​តម្លៃ ២៥ ដុល្លារ និង​គ្រែពីរ​តម្លៃ ៣០ ដុល្លារ។

បើតាម​បុគ្គលិក​ដដែល​បាន​បញ្ជាក់ថា បើ​ថ្ងៃ​ធម្មតា​គ្រែមួយ​តម្លៃ​តែ​ ១៥ ដុល្លារ និង​គ្រែពីរ ២០ ដុល្លារ៕

បុគ្គលិក​ដដែលបន្ត​ថា ប៊ូទិក​នេះមានទីតាំង​ល្អ​បំផុតនៅ​កណ្តាលក្រុង ជិតឆ្នេរ ជិតផ្សារ ជាប់ផ្លូវកៅស៊ូ។ ចំណែក​បន្ទប់​មាន​ម៉ាសុីនត្រជាក់ ម៉ាសុីនទឹកក្តៅត្រជាក់ ទូទឹកកក ម៉ាសុីនឆុងទឹកក្តៅ ទូរទស្សន៍ LCD WIFI ជណ្តេីរយន្ត ម៉ាសុីនភ្លេីង និងកន្លែងចតរថយន្តធំទូលាយ៕