ក្រុមហ៊ុន ជេតស៍ អុិចប្រេស ខេមបូឌា រៀបចំព្រឹត្តិការណ៍បើកទទួលបញ្ញើអីវ៉ាន់ ចាប់ពីថ្ងៃនេះតទៅ

សង្គម​និង​សេដ្ឋកិច្ច
1.2K Shares

ក្រុមហ៊ុន Jet’s Express cambodia រៀបចំពិធីសម្ភោធជាផ្លូវការ ទទួលយកសេវាកម្មបញ្ញើពីប្រជាពលរដ្ឋចាប់ពីថ្ងៃនេះតទៅ ក្រោមវត្តមានឧកញ៉ាស្រី ចាន់ថន ស្ថាបនិកវ័យក្មេងដ៏ឆ្នើមរបស់ jet’s Express cambodia នាថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្ថិតនៅឃុំវិហាសួរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ឧកញ៉ាស្រី ចាន់ ថន មានប្រសាសន៍ថា ក្រុមហ៊ុន jet’s Express cambodia ត្រូវបានផ្ដួចផ្ដើមគំនិតនាដើមឆ្នាំ ២០២១ ក្នុងអំឡុងពេលដែលប្រទេសជាតិកំពុងជួបវិបត្តិកូវីដ-១៩ ដោយមានការគាំទ្រពីបុគ្គលិកសាខានៅក្នុងគោលដៅចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈវិស័យដឹកជញ្ជូនបញ្ញើរហ័សក្នុងប្រទេសកម្ពុជា ជួយបង្កើនការងារជូនប្រជាពលរដ្ឋ ជាពិសេសជួយដល់ស្ត្រីនិងការបង្កើតការបរិច្ចាគផ្ដល់ជំនួយដែលបានមកពីប្រាក់ចំណេញជួយដល់ប្រជាពលរដ្ឋកំពុងជួបខ្វះខាត ឬកំពុងជួបទុក្ខលំបាក។

លោកបន្តថា ក្នុងការចាប់ផ្ដើមបង្កើតក្រុមហ៊ុននេះឡើងត្រឹមរយៈពេល ៣ ខែកន្លះ យើងមានសមិទ្ធិផលគួរឲ្យគាត់សម្គាល់និងទទួលបានការស្ងើចសរសើរនិងការជួយគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេស ធ្វើឲ្យក្រុមហ៊ុនបង្កើតបានការិយាល័យកណ្ដាលមួយនៅជ្រោយចង្វារ មានបុគ្គលិកចំនួន៣០០នាក់ ចំនួនឃ្លាំងដ៏ធំផ្ទាល់ខ្លួនមួយនៅជ្រោយចង្វារផងដែរ។ ក្នុងនោះមានឡានដឹកទំនិញជិត ១០០គ្រឿង សមាជិកសាខាប្រែនឆាយចំនួន ៣០០ កន្លែងទូទាំងប្រទេស ២៥ ខេត្តក្រុង ក្នុងនោះសាខាផ្ទាល់ខ្លួនមាន ៨ កន្លែងដែលក្នុងនោះមានចំនួន ៥០ភាគរយនឹងបើកទទួលបញ្ញើទំនិញចាប់ពីពេលនេះតទៅ។

ក្រុមហ៊ុនJet’s Express bambodia មានសេវាកម្មបញ្ញើរហ័ស មានការធានាលើការបាត់បង់ ឬបាក់បែកទំនិញរបស់ប្រជាពលរដ្ឋ មានការទទួលខុសត្រូវខ្ពស់ និងមានសេវាកម្មគ្រប់គ្រងឃ្លាំង សេវាដឹកជញ្ជូនអន្តរជាតិ ដែលមានការដឹកនាំតាមកប៉ាល់ សេវាបញ្ញើទំនិញពីក្រៅប្រទេស សេវាកម្មប្រឹក្សាយោបល់ទាក់ទងទៅនឹងការគ្រប់គ្រងសម្រាប់ផែនការទៅមុខក្នុងឆ្នាំ ២០២២ ក្រុមហ៊ុននិងមានគ្រោងបង្កើតសាខាបន្តទៀតអោយបានចំនួន ១០០០ សាខា មានបុគ្គលិករហូតដល់ ជិត១០០០នាក់ ឡានដឹកទំនិញមានចំនួន ២០០ គ្រឿងដើម្បីចាប់យកចំណែករបស់ទីផ្សារសេវាបញ្ញើទូទាំងប្រទេស និងក្នុងគោលដៅនាំកេរ្តិ៍ឈ្មោះកម្ពុជាទៅលើឆាកអន្តរជាតិនឹងបន្តទៅប្រទេសថៃ ប្រទេសវៀតណាមនិងប្រទេសឡាវដែលជាប្រទេសជិតខាងថែមទៀតផង។

ជំហានបន្តសេវាដឹកជញ្ជូន Jet’s Express Cambodia ចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកានេះទៅនឹងមានឡានដឹកទំនិញ​ នឹងរ៉ូម៉ក់កង់បីដំណើរការវិលកង់ហើយក្នុងការដឹកជញ្ជូន ហើយសាខាទាំងអស់នឹងចាប់ផ្ដើមបើកទទួលយកទំនិញបញ្ញើរបស់ប្រជាពលរដ្ឋគឺទូទាំងប្រទេសចំនួន ២៥ ខេត្តក្រុង និងចំនួន ១៤០៥ ឃុំ សង្កាត់ទូទាំងប្រទេស ដោយមានតម្លៃទាបជាងតម្លៃទីផ្សារ។

បន្ថែមទៀតនោះ ម្ចាស់ក្រុមហ៊ុនJet’s Express Cambodia ក៏បានសំណូមពរទៅដល់បុគ្គលិកគ្រប់ផ្នែកជំនាញទាំងអស់សូមយកចិត្តទុក្ខដាក់អោយបានខ្ពស់ក្នុងកាងារដឹកជញ្ជួនយកទៅអោយអតិថិជនដោយមានទំនួលខុសត្រូវខ្ពស់ដើម្បីបម្រើសេវាកម្មជូនប្រជាពលរដ្ឋឲ្យបានលឿននិងល្អបំផុត៕

ក្រុមហ៊ុន ជេតស៍ អុិចប្រេស ខេមបូឌា រៀបចំព្រឹត្តិការណ៍បើកទទួលបញ្ញើអីវ៉ាន់ ចាប់ពីថ្ងៃនេះតទៅ
1.2K Shares