​ជប៉ុន​ប្រកាស​ស្ដារ​សេដ្ឋកិច្ច​​ឡើងវិញ គ្រោងចាយ​ថវិកា​ជាង ៤៩០ ពាន់​លាន​ដុល្លារ

អន្តរជាតិ
96 Shares

នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន Fumio Kishida បាន​ប្រកាស​ពី​គម្រោង​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ប្រទេស​ឡើងវិញ ជាមួយ​នឹង​ការ​ចាយ​លុយ​ប្រមាណ​ ៤៩០ ពាន់​លាន​ដុល្លារ​អាមេរិក។

ទឹកប្រាក់​ប្រមាណ ៤៩០ ពាន់​លាន​ដុល្លារ​អាមេរិក ឬ ៥៦ ទ្រីលាន​យ៉េន​នឹង​ទម្លាក់​នៅ​ចុងឆ្នាំ​នេះ ស្របពេល​លោក Kishida មាន​ជំនឿ​ចិត្ត​ថា ទឹកប្រាក់​ប៉ុណ្ណេះ​នឹង​អាច​គ្រប់គ្រាន់​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ប្រទេស​ឡើង​វិញ។

សម្រាប់​ទឹកប្រាក់​ទាំង​នោះ​ផង​ដែរ ​នឹង​រ៉ាប់រង​ទៅ​លើ​ការ​ចំណាយ​ផ្សេងៗ​ដូចជា ផ្ដល់​ជូន​ប្រាក់​មួយ​ចំនួន​ដល់​អនីតិជន​ក្រោម​អាយុ ១៨ ឆ្នាំ ខណៈ​ផែនការ​ចាយវាយ​ខ្នាត​ធំ​បែបនេះ គឺ​កើតឡើង​បន្ទាប់​ពី​សេដ្ឋកិច្ច​ប្រទេស​ជប៉ុន​ធ្លាក់ចុះ​នៅ​ត្រីមាស​ទី ២ ​ក្នុង​ឆ្នាំនេះ។

បើ​តាម​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ​រដ្ឋាភិបាល​បាន​បង្ហាញ​ថា សេដ្ឋកិច្ច​នៃ​ប្រទេស​ជប៉ុន​មាន​ការ​ធ្លាក់​ចុះ​ ០,៨% ក្នុង​រយៈពេល ៣ ខែ​ដល់​ខែកញ្ញា​ ស្របពេល​អ្នក​ជំនាញ​សេដ្ឋកិច្ច​ជាច្រើន​បាន​អះអាង​ថា គម្រោង​ស្ដារ​សេដ្ឋកិច្ច​សារនេះ​អាច​នឹង​ជួយ​ឲ្យ​ជប៉ុន​ងើបឡើង​វិញ​ខ្លះ បើ​ទោះ​ជា​គម្រោង​ចាយវាយ​នៅ​មិនទាន់​បង្ហាញ​ច្បាស់​លាស់​នៅ​ឡើយ​។

បញ្ជាក់​ដែរ​ថា កាល​ពី​ឆ្នាំ ២០២០ កន្លង​ទៅ អតីត​នាយក​រដ្ឋមន្ត្រី​ Yoshihide Suga និង Shinzo Abe បាន​ជះលុយ​សរុប​ប្រមាណ ៧៨ ទ្រី​លាន​យ៉េន​ក្នុង​គោល​បំណង​ស្ដារ​សេដ្ឋកិច្ច​ប្រទេស​ដូចគ្នា តែ​កាលនោះ​សេដ្ឋកិច្ច​វិទូ និង​សារព័ត៌មាន​ជាច្រើន​បាន​បង្ហាញ​ការ​មិន​ទុក​ចិត្ត​លើ​ផែនការ​មួយ​នេះ៕

ប្រភព: bangkokpost

​ជប៉ុន​ប្រកាស​ស្ដារ​សេដ្ឋកិច្ច​​ឡើងវិញ គ្រោងចាយ​ថវិកា​ជាង ៤៩០ ពាន់​លាន​ដុល្លារ
96 Shares