ឧកញ៉ា ម៉េន កានី៖ ចេញពីស្រុកកំណើត ធ្វើម៉េចចូលស្រុកវិញ ឱ្យមានកំណើត!

ជុំវិញ​ឧកញ៉ា
6.6K Shares

ជាមនុស្សចូលចិត្តការអាន និងចែករំលែកបទពិសោធន៍ជីវិត ក្នុងនាមជាអតីតយុវជនដ៏សាមញ្ញមួយរូប ធ្លាប់មានខ្សែជីវិតផ្សងព្រេងឡើងមកស្វែងរកឱកាស និងបង្កើតឱកាស ដោយខ្លួនឯង ផ្ដើមចេញពីបាតដៃទទេ អតីតកាលរបស់ ឧកញ៉ា ម៉េន កានី អគ្គនាយកក្រុមហ៊ុន GM TRADING CO.LTD ពិតជាពោរពេញទៅដោយគ្រប់រសជាតិសឹងគ្រប់បែបយ៉ាង។

ជាមនុស្សម្នាក់ ដែលតែងតែចិញ្ចឹមចិត្ត ចង់ធ្វើអ្វីមួយហើយ ដាក់ចិត្តដាក់កាយ ធ្វើការងារនោះទាល់តែចេញជាលទ្ធផល ឧកញ៉ា ម៉េន កានី អគ្គនាយកក្រុមហ៊ុន GM TRADING CO.LTD បានបង្ហើបពីការប្ដេជ្ញាចិត្តដ៏មុតស្រួចរបស់ខ្លួនឯងថា៖ “ពីមុនខ្ញុំមានគោលគំនិត និងការប្ដេជ្ញាចិត្តថា បើចេញពីស្រុកកំណើត ធ្វើម៉េចចូលស្រុកវិញ ឱ្យមានកំណើត!”។

លោកសង្កត់ធ្ងន់ទៀតថា លោកជាមនុស្សម្នាក់ដែលមានគោលបំណងច្បាស់លាស់ និងការប្ដេជ្ញាចិត្តខ្ពស់ ចំពោះគ្រប់កិច្ចការដែលនឹងត្រូវធ្វើ។ លោកថា បើចេញរកស៊ី ដាច់ខាតត្រូវតែមានបានដូចគេ ហើយពេលមានលុយ មានឡាន មានផ្ទះសំបែងរស់នៅសមរម្យនឹងគេ ទើបវិលត្រឡប់ទៅលេងស្រុកកំណើតវិញ។

យ៉ាងណាមិញ ចរិតលក្ខណៈរបស់អគ្គនាយកក្រុមហ៊ុន GM TRADING CO.LTD រូបនេះ មិនមែនត្រឹមតែជាអ្នកចូលចិត្តចែករំលែកអ្វីដែលខ្លួនមានដល់មនុស្សដទៃជុំវិញខ្លួនប៉ុណ្ណោះទេ លោកក៏ជាមនុស្សម្នាក់ដែល ចូលចិត្តស្ដាប់គេចែករំលែកបទពិសោធន៍ ចំណេះដឹង ជាពិសេសផ្នត់គំនិតធ្វើជំនួញត្រឡប់មកវិញផងដែរ។

ឧកញ៉ា ម៉េន កានី លើកឡើងយ៉ាងដូច្នេះថា៖ “ខ្ញុំចេញប្រឡូកក្នុងសង្គមដំបូងៗ ខ្ញុំចាប់ផ្ដើមរៀនសូត្រពីមនុស្សច្រើន ខ្ញុំចូលចិត្តស្ដាប់ការចែករំលែកពីមនុស្សនៅជុំវិញខ្លួន ដែលពួកគាត់មានមុខជំនួញ មានមុខរបរក្នុងដៃ ជាពិសេសអ្នកដែលមានលុយច្រើនជាងខ្ញុំ ព្រោះធ្វើបែបនេះ ខ្ញុំនឹងមានឱកាសបានរៀនសូត្រពីគាត់”។

“ខ្ញុំបានអានសៀវភៅមួយក្បាល ក្នុងនោះគេនិយាយថា អ្នកឆ្លាតអាចរៀនពីអ្នកល្ងង់បាន តែអ្នកល្ងង់មិនអាចរៀនពីអ្នកឆ្លាតបាននោះទេ។ ពេលនោះហើយ ដែលខ្ញុំតែងតែចំណាយពេលចូលទៅក្នុងចំណោមមនុស្សក្នុងសង្គម ឬការជួបជុំណាមួយ ដូចជាការទៅអង្គុយផឹកកាហ្វេ ញ៉ាំគុយទាវ ស្ដាប់អ្នកមានៗពិភាក្សាគ្នាពីនេះពីនោះ។ ខ្ញុំប្រាកដក្នុងចិត្តថា ពួកគាត់ទាំងអស់នោះ មុខជាមានអ្វីពិសេសហើយ ទើបគាត់អាចក្លាយជាអ្នកមាន ឬអ្នកជំនួញ ដែលមានលុយច្រើនអ៊ីចឹងបាន”។  ឧកញ៉ា ម៉េន កានី បន្ថែម។

និយាយរៀបរាប់បទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដោយគ្មានលាក់បាំង លោកប្រាប់ថា៖ មានពេលនោះ លោកមានលុយជាប់ខ្លួនតែ ១៥០០០រៀលទេ តែលោកមានចិត្តក្លាហាន សម្រេចចិត្តចូលទៅហាងផឹកកាហ្វេប្រេនៗ មួយកែវថ្លៃដល់ ៣$ ពេលមកវិញអស់លុយជាប់ខ្លួនក៏មាន។ វត្ថុបំណងតែមួយគត់ ដែលសហគ្រិនវ័យក្មេងរូបនេះ ចិត្តសឿងដាច់ចិត្តបង្ហើយលុយក្នុងហោប៉ៅខ្លួន ដោយមិនគិតពីលទ្ធផលដាច់បាយ គឺដើម្បីបានចូលក្នុងចំណោមបណ្ដុំអ្នករកស៊ីពិភាក្សាគ្នាពីនេះពីនោះ និងបង្កើតឱកាស សុំគេចូលរួមជួបជជែកជាមួយអ្នកមានៗ។

ឧកញ៉ា ម៉េន កានី ថ្លែងថា៖ “និយាយដោយស្មោះត្រង់ អំឡុងពេលនោះ ខ្ញុំជាបុគ្គលិកធ្វើការប្រាក់ខែត្រឹម ២០$ ហើយជួលផ្ទះគេនៅ ដូច្នេះខ្ញុំមិនសមណានឹងហ៊ានចំណាយលុយចូលទៅផឹកកាហ្វេប្រេនថ្លៃដល់ម្លឹងនោះទេ ប៉ុន្តែខ្ញុំទទួលបានឱកាសបានស្គាល់ រាប់អានជាមួយអ្នកមានលុយច្រើនជាងខ្ញុំ”។

ត្រង់ហ្នឹងហើយ ដែលក្នុងសៀវភៅ The Secret បាននិយាយថា you are what you think តាមសេចក្ដីពន្យល់របស់អ្នកនិពន្ធចេញពីសៀវភៅនោះ ឧកញ៉ា ម៉េន កានី បានចែករំលែកថា មនុស្សគ្រប់គ្នាដែលមានទំនោរនៃការគិតបែបណាមួយនោះ ពួកគាត់នឹងហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីសម្រេចបំណង ក្លាយទៅជាអ្វី ដែលពួកគាត់បានផ្ដោតនោះឯង។ ពេលយើងចង់បានអ្វី ខួរក្បាលរបស់យើងនឹងបញ្ជូនថាមពលមួយមកឱ្យយើង ជាកម្លាំងចលកររុញច្រានយើង ឱ្យចង់ធ្វើការងារនោះ ដោយមិនបោះបង់។

និយាយដល់ចំណុចនេះ ឧកញ៉ា ម៉េន កានី បានរំលឹកពីបទពិសោធន៍ខ្លួនឯងកន្លងមកថា កាលពីមុនដែលលោកនៅមានជីវភាពខ្វះខាត ពេលទំនេរៗ លោកតែងតែទៅអង្គុយផឹកកាហ្វេនៅម្ដុំផ្សារកណ្ដាល ព្រោះនៅទីនោះមានមនុស្សវ័យលើលោកជាច្រើន ដែលពួកគាត់ជាអ្នកមាន ក្រតែខ្ញុំទេ ជិះម៉ូតូតែឯង គេនៅជុំវិញសុទ្ធតែអ្នកជិះឡាន។ ពួកគេជាក្រុមអ្នកមាន មានលុយរាប់សែន រាប់លានដុល្លារ។

“ពេលនោះ ខ្ញុំចាប់ផ្ដើមរៀនសូត្រពីពួកគាត់ ខ្ញុំកត់ត្រាទុក ខ្ញុំ save រឿងល្អៗទាំងនោះទុកក្នុងខួរក្បាល ខ្ញុំចាប់ផ្ដើមហ៊ានសួរគេ សុំស្គាល់រាប់អានគេ ខ្ញុំចាប់ផ្ដើមសុំពួកគាត់ផ្ដល់ឱកាសពីនេះពីនោះជាបន្តបន្ទាប់។ ហើយពេលនោះហើយ ដែលខ្ញុំក៏មានឱកាសចូលប្រឡូកក្នុងវិស័យអចលនទ្រព្យ និងទទួលបានផ្លែផ្ការហូតមកទល់ពេលបច្ចុប្បន្ន”។ នេះបើតាមអ្វី ដែលលោករៀបរាប់។

បច្ចុប្បន្ន ឧកញ៉ា ម៉េន កានី គឺជានាយកក្រុមហ៊ុន ជី-អិម ត្រេឌីង ឯ.ក (GM Trading Co. Ltd) និងជាម្ចាស់គម្រោងបុរី GM នៅម្ដុំផ្លូវ 51 រួមទាំងមានមុខជំនួញជាច្រើនផ្សេងទៀតនៅក្នុងដៃ និងកំពុងប្រតិបត្តិការ ក៏ដូចជារួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ តាមរយៈការផ្ដល់ការងារជាច្រើនដល់យុវជនខ្មែរ។ កាលពីដើមឆ្នាំ ២០២០ កន្លងទៅ អ្នកជំនួញវ័យក្មេង មានប្រវត្តិតស៊ូក្រាញននៀល មិនចុះចាញ់ផ្ញើអនាគតខ្លួនជាមួយនឹងព្រេងវាសនារូបនេះ បានបោះទុនវិនិយោគធំខ្ទង់លានដុល្លារ ជាមួយកំពូលតារាចម្រៀង ឆាយ វីរៈយុទ្ធ បើកគម្រោងលំនៅឋាន GM ឆាយ វីរៈយុទ្ធ Style Mini Villa ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។

គម្រោងបុរី GM មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ51 សាងសង់នៅលើទំហំដីដែលមានទំហំជាង ១៤ ហិចតា មានជាង ១ពាន់ល្វែង។ មានចម្ងាយត្រឹមតែ ២Km ពីផ្សារឧដុង្គ និងផ្លូវជាតិលេខ ៥ ផ្លូវចូលធំទូលាយ ទំហំដល់ទៅ ២៥m ផ្លូវក្នុងគម្រោងមានទំហំខ្នាតធំ(១៣,៥m & ១០m)។ ទីតាំងប្រកបទៅដោយសក្ដានុពល មានចរន្តសេដ្ឋកិច្ច និងមនុស្សរស់នៅអ៊ូអរស្រាប់ ទល់មុខបុរីមានរោងចក្រ ផ្សារ និងមានផ្ទះប្រជាពលរដ្ឋជុំវិញ ឣាចបើអាជីវកម្ម ឬដាក់ជួលតក៏បាន។  

ចំពោះតម្លៃ មានចាប់ពី 19900$ឡើងទៅ។ អតិថិជនបង់ប្រាក់ត្រឹមតែ10% ឬ 30% ក៏ឣាចទិញរស់នៅបាន។ ផ្ទះល្វែងមានសាច់ផ្ទះ 4.3m X 13m សល់ខាងមុខ 4m ខាងក្រោយ1m មានបន្ទប់គេង 2 បន្ទប់ទឹក1 ជាពិសេសអតិថិជនឣាចសាងសង់ឡើងបានថែម 2ជាន់ ទៀត៕

ឧកញ៉ា ម៉េន កានី៖ ចេញពីស្រុកកំណើត ធ្វើម៉េចចូលស្រុកវិញ ឱ្យមានកំណើត!
6.6K Shares