សម្ពោធ​រោង​ចក្រកែច្នៃជ័រកៅស៊ូ​ភ្លាម ឧកញ៉ា ទ្រី ភាព ជប់លៀង​ជូនបុគ្គលិក​​​ជាង​១០០០នាក់

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

បន្ទាប់ពីកម្មពិធីដាក់ឱ្យដំណើរការសាកល្បងរោងចក្រកែច្នៃជ័រកៅស៊ូ និងពិធីអភិសេក​ព្រះពុទ្ធ​ប្បដិមា​ ព្រមទាំងឆ្លងសាលាបុណ្យ ត្រូវបានបញ្ចប់រួចហើយនោះ លោកឧកញ៉ា បណ្ឌិត ទ្រី ភាព និង​លោកជំទាវ ឧកញ៉ា គៀន ស្រីនាង បានឆ្លៀតឱកាសជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ព្រមទាំងថ្លែងអំណរគុណចំពោះបងប្អូនបុគ្គលិក-កម្មករ និងអាជីវករដែលបានខិតខំប្រឹងប្រែង បម្រើការងារដោយអស់ពីចិត្ត និងស្មោះស្ម័គ្រ ជូនក្រុមហ៊ុនកន្លងមក។



ជាមួយនេះដែរ​ លោកឧកញ៉ា បណ្ឌិត បានសំដែងការ​ជឿជាក់យ៉ាងមុតមាំថា តាមរយៈការខិតខំប្រឹង​ប្រែងក្នុងការបំពេញតួនាទី​ភារកិច្ចរបស់ថ្នាក់ដឹកនាំគ្រប់កម្រិត រួមទាំងបងប្អូនបុគ្គលិក-កម្មករទាំង​អស់ ​ក្រុមហ៊ុននឹង​កាន់តែបន្តការរីកចម្រើនថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពីធីនេះដែរ ក្រៅពីអាហារសាមគ្គី លោកឧកញ៉ា បណ្ឌិត និងលោកជំទាវ បានអញ្ជើញចែក​អំ​ណោយ​ជូន​ដល់បងប្អូនបុគ្គលិក-កម្មករ និងអាជីវករ ដោយវត្តមានអញ្ជើញចូល​រួមពីថ្នាក់​ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ នៃក្រុមហ៊ុន ទ្រី ភាព គ្រុប និងបងប្អូនបុគ្គលិក-កម្មករ និងអាជីវករដែលសរុប​មានចំនួន​ប្រមាណ​ជាង ១.០០០ នាក់។