យុទ្ធសាស្រ្ត​បន្ទប់ទឹកស្អាត ទាក់ទាញ​អតិថិជន​ធ្វើដំណើរ​ទៅ​ឆ្ងាយជិត ​មិន​សូវ​រំលង​ការ៉ាស់សាំង PTT

អាជីវកម្ម
228 Shares

​ការ៉ាស់សាំង PTT បាន​​សាងកេរ្តិ៍ឈ្មោះយ៉ាង​លឿន​​ក្នុង​រយៈពេល​ខ្លី។ យុទ្ធសាស្រ្ត​ដែល​គេទទួលស្គាល់​ការ៉ាស់​សាំង​ PTT គឺ​ការប្រូម៉ូត​បរិស្ថាន​ជាពិសេស​បន្ទប់ទឹកស្អាត ដែល​ជា​ក្រុមហ៊ុន​សាំង​ដំបូង​គេ​ដែល​បាន​វិនិយោគ​ខាង​អនាម័យនេះ ដើម្បីឆក់ការគាំទ្រ​ពី​អតិថិជន។

ក្រុមហ៊ុន PTT Plc ជាក្រុមហ៊ុនប្រេង និងឧស្ម័នរដ្ឋរបស់ថៃ និងជា ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងសាំងនាំមុខមួយនៅកម្ពុជា ទោះ​បី​បើក​ទីផ្សារ​ក្រោយ​គេ​បន្តិ​ចក៏​ដោយ។ យ៉ាងណា​យុទ្ធសាស្រ្តដ៏ទាក់ទាញ​គឺ​ការ​បង្កើត​បរិស្ថានស្អាតពីការ៉ាស់សាំង PTT ជាពិសេសតែងតែ​ប្រូម៉ូត​​បន្ទប់ទឹកស្អាតជា​និច្ច​។ បន្ទប់​ទឺកធំទូលាយ មាន​អនាម័យ មាន​អ្នក​សម្អាត​ប្រចាំការ​ជានិច្ច ដែល​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ឆ្ងាយជិត​ដែល​ត្រូវ​សម្រួល​អារម្មណ៍បត់ដៃបត់ជើង​ផ្សេងៗ មិន​អាច​រំលង​ការ៉ាសក់សាំង PTT បាន។

ក្រៅពីនេះ​យុទ្ធសាស្រ្តមួយ​ទៀត​គឺការផ្តល់​ទំនុកចិត្តលើ​ផលិតផល​។ ជាក់ស្តែងយីហោ​កាហ្វេអាម៉ាហ្សូន មាន​គ្រប់​​ការ៉ាស់សាំង PTT ដែលក្រៅ​ពី​​ផ្តល់រសជាតិ​កាហ្វេប្លែក​ស្តង់ដា អមដោយ​បរិយាកាសដេគ័រយ៉ាងពេញចិត្ត​ដល់អតិថិជន។ ការបង្កើនគុណភាពនៃជីវិតសម្រាប់អតិថិជនដែលចូលមកក្នុងហាងកាហ្វេអាម៉ាហ្សូន នឹងអារម្មណ៍មួយនេះហើយ គឺធ្វើឲ្យអតិថិជនមានអារម្មណ៍ល្អប្រសើរឡើងពេលចូលញាំកាហ្វេ និយាយឲ្យស្រួលស្តាប់អតិថិជនពេញចិត្ត និងមានអារម្មណ៍ពេញចិត្តពេលកាន់កែវកាហ្វេយីហោនេះជាមួយ​នឹង​ភាពងាយស្រួលទីតាំងធំទូលាយកន្លែងស្អាត កាហ្វេឆ្ងាញ់ មានផាសុខភាព និងតម្លៃសមរម្យ ។

គួរជម្រាបថា PTT ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1978 ដែលពាក្យកាត់ដំបូងនោះគឺ Petroleum Authority of Thailand ។ ក្រុមហ៊ុន PTT បច្ចុប្បន្ន​ស្ថិតនៅក្នុងចំណាត់ថ្នាក់​លេខ ៨១ នៃបញ្ជី Fortune Global 500 companies ផងដែរ។

យុទ្ធសាស្រ្ត​បន្ទប់ទឹកស្អាត ទាក់ទាញ​អតិថិជន​ធ្វើដំណើរ​ទៅ​ឆ្ងាយជិត ​មិន​សូវ​រំលង​ការ៉ាស់សាំង PTT
228 Shares