ហាមឃាត់​ជាង ៣ ខែ ឥលូវ​នេះ​ប្រេស៊ីលអាច​នាំ​សាច់​គោ​ចូល​ទីផ្សារ​ចិន​បាន​វិញហើយ

សង្គម​និង​សេដ្ឋកិច្ច

សាច់គោ​ដែល​នាំ​ចូល​ពី​ប្រទេស​ប្រេស៊ីល​ទៅកាន់​ប្រទេស​ចិន​ត្រូវ​បាន​ហាម​ឃាត់ និង​រក្សាទុក​ក្រោយ​រក​ឃើញ​មាន​ករណី​ជំងឺ​គោឆ្កួត Atypical ចំនួន ២ ករណី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ក្រោយ​ភ្លៀង​មេឃស្រឡះ ពោល​កាលពី​ថ្ងៃអង្គារ​សប្តាហ៍នេះ អាជ្ញាធរ​គយ​របស់​ចិន​បាន​​​អនុញ្ញាតិ​ឲ្យ​​បន្ត​​នាំ​ចូល​សាច់គោ​ពី​ប្រទេស​ប្រេស៊ីល​សារជាថ្មី ហើយ​ក៏​នឹង​ព្រម​ដោះលែង​សាច់គោ​ដែល​បាន​ឃាត់​ទុក​កន្លងទៅ​ផង​ដែរ។

បញ្ជាក់​ដែរថា ប្រទេស​ប្រេស៊ីល​គឺ​ជា​អ្នកផ្គត់ផ្គង់​សាច់គោ​ធំ​បំផុត​សម្រាប់​ប្រទេស​ចិន​ ពោល​សាច់គោ​ប្រមាណ ៤០% នៃ​ការ​នាំចូល​សរុប​គឺ​បាន​មកពី​ប្រទេស​នៅ​ទ្វីប​អាមេរិក​ខាងត្បូង​មួយ​នេះ។

ដោយឡែក នៅ​ប្រេស៊ីល​ឯណោះ​វិញ​ បន្ទាប់​ពី​ចិន​រកឃើញ​មាន​ករណី​គោឆ្កួត​សម្រាប់​សាច់​នាំ​ចូល​ហើយ ប្រជាជន​ប្រេស៊ីល​ក៏​ត្រូវបាន​គេ​រាយការណ៍​ថា​មាន​ករណី​ខូច​ប្រព័ន្ធ​ប្រសាទ និង​កោសិកា ២ ករណី​ផងដែរ តែ​មន្ត្រី​ផ្នែក​កសិកម្ម​ប្រេស៊ីល​អះអាង​ថា ២ ករណី​នេះ គឺ​មិនមាន​ទាក់ទង​នឹង​ការ​បរិភោគ​សាច់គោ​នេះ​ឡើយ៕

ប្រភព: CNA