ណែនាំ​ឲ្យស្គាល់​តំបន់​សេដ្ឋកិច្ច​ពិសេស ០៨ កន្លែង ​នៅ​ខេត្ត​ស្វាយរៀង

សង្គម​និង​សេដ្ឋកិច្ច

ខេត្ត​ស្វាយរៀង បាន​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស ដោយសារ​កត្តា​ភូមិសាស្រ្តអំណោយផល​ រួមទាំង​ការ​ស្ថាបនា​​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​គាំទ្រ​ដល់​គម្រោង​វិនិយោគ​​។ ក្រុង​បាវិតគឺ​ជា​តំបន់ប្រជុំជន​​ដ៏​ធំ​ជាប់ព្រំដែន​វៀតណាម មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាច្រើន​កន្លែង​ដែល​ប្រមូល​ផ្តុំ​ដោយ​រោងចក្រ សហគ្រាស​បង្កើត​ការងារ​ដល់​ពលរដ្ឋ​មូលដ្ឋាន​រាប់​ម៉ឺន​នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក រស់ ផារិទ្ធ អភិបាល​រង​និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ស្វាយរៀង​បាន​បញ្ជាក់​ថា ខេត្ត​ស្វាយរៀង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស ០៨ កន្លែង និង ០៣ កន្លែង​ទៀត​កំពុង​ដំណើរការ​សាងសង់។ តាម​រយៈ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​បាន​បង្កើត​ការងារ​ដល់​ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង​និង​តំបន់​ផ្សេង​ទៀត​ជាង ៨ ម៉ឺន​នាក់។

តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ០៨ កន្លែង​នៅ​ខេត្ត​ស្វាយរៀង​មានឈ្មោះ​ដូចខាង​ក្រោម​៖

១. តំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន
២. តំបន់សេដ្ឋកិច្ចពិសេសតាយសេងបាវិត
៣. តំបន់សេដ្ឋកិច្ចពិសេសនាគរាជ
៤. តំបន់សេដ្ឋកិច្ចពិសេសសានតុងសាន់សែល
៥. តំបន់សេដ្ឋកិច្ចពិសេសហាយជាក
៦. តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ
៧. តំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គារីសស៍(GI GA)
៨. តំបន់សេដ្ឋកិច្ចពិសេស អ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាសស្វី ខមផ្លេកស៍

តាម​ទិន្នន័យរបស់​អាជ្ញាធរ​ខេត្ត​ស្វាយរៀង ទូទាំង​ខេត្ត​ស្វាយ​រៀង​មាន​រោងចក្រសហគ្រាស​សរុប ២៤៦ ដែល​មាន​កម្មករខ្មែរបម្រើការងារ​ ៨៨ ៤៧៦នាក់ និង​កម្មករ​បរទេស ២៧៦៥នាក់៕